Pita ថា នឹងបង្កើតរដ្ឋាភិបាលប្រជាជន ជូនម្ចាស់ឆ្នោតតាមការសន្យា

94
0 1,001

បាងកក៖ មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខលោក Pita Limjaroenrat បានសន្យាជាមួយអ្នកគាំទ្រកាលពីពេលថ្មីៗនេះថា លោកនឹងរក្សាពាក្យសម្ដីរបស់លោកក្នុងការបង្កើត “រដ្ឋាភិបាលប្រជាជន” ជាមួយគណបក្សចម្រុះផ្សេងទៀត ។

នៅមុខអ្នកគាំទ្រប្រមាណ ២,០០០ នាក់នៅខេត្ត​ឈុនបុរី​ភាគ​ខាង​កើត, លោក Pita បានអះអាងថា ទោះបី​ជា​លោក​ជួប​ការ​លំបាក​យ៉ាង​ណា​ក្នុង​ការ​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី និង​ការ​បង្កើត​រដ្ឋាភិបាលក៏ដោយ ក៏លោក​នឹង​មិន​បោះបង់​ប្រជាជន​ថៃ​ឡើយ ហើយ​សន្យា​ថា ​នឹង​ឈរ​ក្បែរ​ពួកគេ ជាពិសេសលោកបាន​អំពាវនាវដល់ប្រជាជន​កុំ​ឲ្យ​បាត់បង់​ជំនឿ​លើ​លទ្ធិប្រជាធិបតេយ្យ ។

94 free

ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណដល់ប្រជាជនសម្រាប់ការស្វាគមន៍ខ្លាំងក្លារបស់ពួកគេ ហើយបានសន្យាថា បក្សចលនាឆ្ពោះទៅមុខ និងដៃគូចម្រុះផ្សេងទៀតនឹងបំពេញតាមការប្តេជ្ញាចិត្តក្នុងការបង្កើតរដ្ឋាភិបាលប្រជាជនជូនចំពោះម្ចាស់ឆ្នោត ។

សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែកក្កដា លោក Pita បានបរាជ័យក្នុងការឈរឈ្មោះបោះឆ្នោតដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃ ដោយសារតែលោកមិនអាចទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ពីសមាជិកសភាឡើយ ។ អាស្រ័យហេតុនេះ គណបក្សរបស់លោកត្រូវតែដើរចេញ ហើយទុកឲ្យសមាជិកដៃគូចម្រុះធំទី ២ មកពីបក្សភឿថៃ ដឹកនាំក្នុងការបង្កើតរដ្ឋាភិបាលបន្ទាប់ ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...