ប្រមុខការទូតអាមេរិក៖ អ៊ុយក្រែន ដណ្ដើមបានមកវិញនូវទឹកដី ៥០ភាគរយ ដែលរុស្ស៉ីបានរឹបអូស

94
0 862

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថាអ៊ុយក្រែនដណ្ដើមបានមកវិញនូវទឹកដី៥០ភាគរយ ដែលរុស្ស៉ីបានដណ្ដើមកាន់កាប់ ក្នុងសង្រ្គាមឈ្លានពាន។

94 free

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក Antony Blinken បានគូសបញ្ជាក់ដូច្នេះថា «ទឹកដី៥០ភាគរយដែលត្រូវបានរឹបអូស (ក្នុងការឈ្លានពាន) ត្រូវបានដណ្ដើមយកមកវិញ…តែវាពិតជាលំបាក ហើយ លទ្ធផលនឹងមិនអាចសម្រេចបាននៅសប្ដាហ៍ក្រោយ ឬ ២សប្ដាហ៍ខាងមុខនោះទេ។ យើងនៅតែត្រូវទន្ទឹងរង់ចាំមើល ហើយខ្ញុំគិតថាអាចច្រើនខែទៅមុខទៀត»។

គួរបញ្ជាក់ថា កាលពីចុងខែមិថុនាកន្លងទៅ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទទួលស្គាល់ថាភាពជឿនលឿននៃប្រតិបត្តិការវាយបករបស់អ៊ុយក្រែន គឺមានភាពយឺតយ៉ាវជាងការរំពឹងទុក ខណៈប្រធានាធិបតីរុស្ស៉ី លោក ពូទីន បានព្រលយសម្ដីថាប្រតិបត្តិការវាយបករបស់ទីក្រុងកៀវបានបរាជ័យទៅហើយ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...