បាក់រលំដំបូលមណ្ឌលកីឡាមួយ នៅប្រទេសចិន បណ្តាលឲ្យមនុស្ស១០នាក់ស្លាប់

94
0 997

ប៉េកាំង៖ មនុស្សយ៉ាងហោច ១០នាក់បានស្លាប់ និងម្នាក់កំពុងជាប់នៅក្រោមគំនរបែកបាក់ បន្ទាប់ពីមានហេតុការណ៍ បាក់ដំបូលនៃមណ្ឌលកីឡាមួយ ក្នុងទីក្រុងជីជីហា (Qiqihar) នៅប្រទេសចិន។

94 free

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV នៅថ្ងៃចន្ទនេះបានរាយការណ៍ថា ដំបូងឡើយ មានមនុស្ស ១៥នាក់ ត្រូវបានគេជឿថាបានជាប់នៅក្រោមគំនរបែកបាក់ ហើយអាជ្ញាធរបានទាញមនុស្ស ១៤នាក់ចេញពីគំនរបែក បាក់។ ការបាក់រលំដំបូលមជ្ឈមណ្ឌលកីឡាខាងលើ បានកើតឡើងនៅឯសាលារៀនមួយ ក្នុងស្រុកឡុងសា (Longsha) ស្ថិតក្នុងទីក្រុង ជីជីហា (Qiqihar) នៃខេត្ត ហៃឡុងជាំង (Heilongjiang) ភាគឦសានប្រទេសចិន នៅម៉ោង ២៖៥៦នាទៅរសៀល កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។

បើតាម CCTV បានឲ្យដឹងថា មានមនុស្ស ១៩នាក់ ត្រូវបានគេរាយការណ៍ថាបានស្ថិតនៅក្នុងមណ្ឌលកីឡាខាងលើ នៅពេលការបាក់រលំដំបូលកើតឡើង។ ចំណែក មនុស្ស ៤នាក់បានគេចផុត ពីគ្រោះថ្នាក់ ហើយមនុស្ស១៥នាក់ ជាប់នៅក្រោមគំនរបាក់បែក៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...