សម្តេចតេជោ នឹងធ្វើការបកស្រាយបញ្ហាបង្កើតរាជរដ្ឋាភិបាលថ្មីនៅថ្ងៃទី០៣ សីហា ខាងមុខ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសឱ្យដឹងថា សម្ដេចនឹងធ្វើការបកស្រាយអំពីការបង្កើតរាជរដ្ឋាភិបាលថ្មីនៅថ្ងៃ០៣ ខែសីហា ឆ្នាំ២០២៣ ខាងមុខ ក្នុងពិធីសម្ពោធផ្លូវក្រវ៉ាត់ក្រុង។
ក្នុងសារជាសំឡេងជូនចំពោះកម្មករ កម្មការិនី នាព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងសុំការអនុគ្រោះពីកម្មករ កម្មការិនីទាំងអស់ដែលមិនបានចុះសួរសុខទុក្ខតាមការសន្យាក្រោយការបោះឆ្នោតរួច ប៉ុន្តែដោយសារកត្តាពេលវេលានិងកត្តានៃការរៀបចំរាជរដ្ឋាភិបាលថ្មី។ សម្តេចតេជោបានគូសបញ្ជាក់ថា សម្តេចនឹងបកស្រាយបញ្ហាទាំងនេះនៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២៣ ខាងមុខនេះ នៅពេលកម្មវិធីសម្ពោធផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣នោះ ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖”«សូមគោរពជូនក្មួយៗកូនៗកម្មករ កម្មការិនីទាំងអស់កាលពីចុះសួរសុខទុក្ខសំណេះសំណាលកម្មករ កម្មការិនីនៅតាមរោងចក្រទាំងអស់ ខ្ញុំបានសន្យាថាពេលបោះឆ្នោតហើយនៅត្រឹមថ្ងៃទី ២៧ ខែកក្កដា ខ្ញុំនឹងចាប់ ផ្ដើមចុះសួរសុខទុក្ខកម្មករបន្តទៀតនៅ១០ គោលដៅក្នុងរាជធានី ខេត្តផងដែរ។ ប៉ុន្តែដោយសារកត្តាពេលវេលានិងកត្តានៃការរៀបចំរដ្ឋាភិបាលថ្មី»៕