សម្តេចតេជោផ្ដាំដល់បណ្ឌិត ហ៊ុន ម៉ាណែត ឲ្យការពារសន្តិភាពដើម្បីភាពសុខសាន្តរបស់ប្រជាជន

94
0 870

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ដាំទៅកាន់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ពេលក្លាយជានាយករដ្ឋមន្ត្រីត្រូវការពារឲ្យបាននូវឲ្យសន្តិភាពដើម្បីការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើកបណ្ដាញទំនាក់ទំនង Twitter របស់សម្ដេចនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នេះថា ក្នុងថ្ងៃដែលសម្ដេចបានប្រកាសពីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃនេះរួចមកគាប់ជួនល្ងាចនេះទូរទស្សន៍បាយ័នចាក់ផ្សាយរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មីភាគ៧២ គឺចំពេលដែលលោក ហ៊ុន ម៉ាណែត ចាកផ្ទៃម្តាយថ្ងៃ២០ ខែតុលា ឆ្នាំ១៩៧៧។

94 free

សម្ដេចតេជោបានផ្ដាំថា៖ «ជិវិតកូនពិតជាកំសត់ណាស់តែកូនជាមួយម្តាយបានខិតខំរស់ដើម្បីជួបជុំជាមួយពុកវិញ។ ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជាកូនត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍនិងភាពសុខសាន្តរបស់ប្រជាជន»។

ថ្លែងក្នុងសុន្ទរកថាពិសេសរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ សម្ដេច ហ៊ុន សែន បានប្រកាសថាលាលែងពីតំណែងចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ តទៅ ពោលគឺមានរយៈពេល ២៨ថ្ងៃទៀតប៉ុណ្ណោះ ហើយការងារបន្តនឹងត្រូវប្រគល់ជូននាយករដ្ឋមន្ត្រីបន្ទាប់គឺលោក ហ៊ុន ម៉ាណែត។ សម្ដេចតេជោ បញ្ជាក់ថាការលះបង់របស់សម្ដេចគឺដើម្បីរក្សាស្ថេរភាព សន្ដិសុខ និងការអភិវឌ្ឍន៍រយៈពេលវែងរបស់កម្ពុជា។

គួរឱ្យដឹងផងដែរថាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរបស់កម្ពុជា បានកាន់តំណែងជានាយករដ្ឋមន្រ្តីពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ គិតរហូតមកដល់ថ្ងៃទី២២ ខែសីហាខាងមុខមានចំនួន ៣៨ឆ្នាំ ៧ខែ និង៨ថ្ងៃ គឺជានាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរជាងគេបង្អស់នៅលើពិភពលោក៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...