រថយន្តដឹកឈើប្រណិតខុសច្បាប់២គ្រឿងត្រូវបានកម្លាំងចម្រុះចុះបង្រ្កាប ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ រួចបើកគេចចូលស្ថានីយប្រេងតេលាមួយកន្លែង ក្នុងក្រុងក្រចេះ

94
0 985

ខេត្តក្រចេះ៖ កម្លាំងចម្រុះខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានចុះឡោមព័ទ្ធទីតាំងស្ថានីយប្រេងតេលាមួយកន្លែង ស្ថិតក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ និងបង្ក្រាបបានរថយន្តលួចដឹកឈើប្រណីតខុសច្បាប់២គ្រឿង ដែលបានបង្កគ្រោះថ្នាក់ចររាចរណ៍ជាមួយរថយន្តយោធាម្នាក់ក្នុងខេត្តក្រចេះ និងបានបើករត់គេច ចូលក្នុងស្ថានីយប្រេងតេលាមួយនេះ ដែលប្រតិបត្តិការនេះធ្វើឡើងក្រោមការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ។

បើតាមសមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា រថយន្ដដឹកឈើទាំង២គ្រឿងនេះ បានបង្កគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្ដមន្រ្តីយោធាម្នាក់ នៅចំនុចឃុំចង្រ្គង់ ស្រុកចិត្របុរី កាលពីវេលាម៉ោងជាង ១២យប់មិញ ហើយបានបើករត់ចូលក្នុងបរិវេណ កាសរាសាំងតេលា លោក ម៉ារែន បន្ទាប់មកសមត្ថកិច្ចបានសុំការហការជាមួយម្ចាស់ការាសសាំង តែម្ចាស់ទីតាំងនោះមិនព្រមសហការជាមួយដោយគាត់ឆ្លើយថាមិនមានរថយន្ដចូលទេ។

94 free

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីម្ចាស់ស្ថានីយប្រេងតេលាមិនព្រមសហការ សមត្ថកិច្ចបានរាយការជូនលោកព្រះរាជអាជ្ញាសាលាដំបូងខេត្ត បន្ទាប់មក លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត បានដឹកនាំកម្លាំងចុះឆែកឆេ ក៏ប្រទះឃើញរថយន្ដបង្ករហេតុទាំង២គ្រឿង និងឃើញឈើជាច្រើននៅក្នុងឃ្លាំង បរិវេនស្ថានីយ៍ប្រេងតេលានេះម្ដង។

កម្លាំងចម្រុះធ្វើការបង្រ្គាប និងដឹកជញ្ជូនឈើទាំងនោះយកទៅរក្សាទុក នៅស្ថានីយបណ្ដុះកូនខ្សា ដើម្បីចាត់ការតាមច្បាប់ ស្ដីពីរដ្ឋបាលព្រៃឈើ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...