សភាថៃ គ្រោងនឹងជួបជុំម្តងទៀតដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី នៅថ្ងៃទី៤ ខែសីហា

94
0 873

បាងកក៖ សភាថៃគ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃទី៤ ខែសីហា ដើម្បីព្យាយាមបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីម្តងទៀត ខណៈដែលភាពជាប់គាំងនយោបាយនៅតែអូសបន្លាយ បន្ទាប់ពីការបោះឆ្នោតជាតិក្នុងខែឧសភា។

តាមសេចក្តីប្រកាសកាលពីថ្ងៃព្រហស្បតិ៍ (២៧ កក្កដា) បានឲ្យដឹងថា ឯកសាររបស់សភាដែលរៀបរាប់អំពីរបៀបវារៈបានឱ្យដឹងថា នៅថ្ងៃទី៤ ខែសីហា សភានឹង «ពិចារណា និងអនុម័តបេក្ខភាពសមរម្យម្នាក់ សម្រាប់តំណែងនាយករដ្ឋមន្ត្រី»។

94 free

គណបក្ស Move Forward ដែលទទួលបានសំឡេងភាគច្រើន ធ្លាប់បានព្យាយាមពីរដងរួចមកហើយ ដើម្បីយកមេដឹកនាំរបស់ខ្លួន គឺលោក Pita Limjaroenrat ឱ្យជាប់ឆ្នោតជានាយករដ្ឋមន្ត្រី ប៉ុន្តែការប៉ុនប៉ងទាំងពីរដងនោះ ត្រូវបានរារាំងដោយសមាជិកសភាអភិរក្សនិយម និងសមាជិកដែលត្រូវបានតែងតាំងដោយក្រុមយោធា។

ដោយឡែកគណបក្សភឿថៃ ដែលជាគណបក្សជាប់លំដាប់ទីពីរ នៅក្នុងការបោះឆ្នោតជាតិកាលពីខែឧសភា គឺជាបក្សមួយក្នុងចំណោមគណបក្សចម្រុះចំនួន៨ ដែលដឹកនាំដោយគណបក្ស Move Forward ហើយត្រូវបានគេរំពឹងថា នឹងដាក់បេក្ខភាពរបស់ខ្លួនឱ្យចូលរួមប្រកួតប្រជែងលើកក្រោយ សម្រាប់តំណែងនាយករដ្ឋមន្ត្រី៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...