ផ្លូវលំ១ខ្សែក្នុងសង្កាត់មនោរម្យ ដែលរងការខូចខាតខ្លាំងដោយសារទឹកភ្លៀងត្រូវបានជួសជុលឡើងវិញ

94
0 774

ខេត្តមណ្ឌលគិរី៖ ក្រុមហ៊ុនរ៉ែមាសអូរខ្វាវធំជាងគេនៅកម្ពុជា សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ធ្វើការជួសជុលផ្លូវលំ មួយខ្សែដែលរងការខូចខាត បន្ទាប់ពីមានភ្លៀងធ្លាក់រយៈពេល ៧ថ្ងៃជាប់គ្នាកន្លងមក។

នៅថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២៣នេះ បន្ទាប់ពីមានភ្លៀងធ្លាក់ផ្ទួនផ្ទួនគ្នារយៈពេលមួយសប្ដាហ៍កន្លងមកនេះធ្វើឲ្យផ្លូវលំ១ខ្សែបានរងការខូចខាតជាខ្លាំង ដែលបង្កឲ្យមានការកកស្ទះចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៍ទៅមុខមិនរួចហើយជាបញ្ហាប្រឈមខ្លាំង ដោយបងប្អូនប្រជាពលរដ្ឋអាស្រ័យលើផ្លូវនេះ ឆ្ពោះទៅទីរួមខេត្ត ហើយពីទីរួមខេត្តឆ្ពោះមកភូមិឃុំរបស់ពួកគាត់។

94 free

ក្រុមហ៊ុនអេរឺហ្សង់ ហៅកាត់ថា ក្រុមរ៉ែមាសអូរខ្វាវ បានសហការជាមួយមន្ទីអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរីបានធ្វើការ ជួសជុលផ្លូវលំមួយខ្សែដែលបានខូចជាច្រើនកន្លែងត្រង់ចំណុចភូមិពូត្រុំ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។

អាជ្ញាធរបានឲ្យដឹងថា ផ្លូវលំមួយខ្សែនេះមានចម្ងាយប្រវ៉ែង ៦៥ គឺឡូម៉ែត្រពីទីរួមខេត្តឆ្ពោះទៅក្រុមហ៊ុន រ៉ែមាសធំជាងគេនៅកម្ពុជាអូរខ្វាវ ហើយឆ្លងកាត់ ឃុំចំនួន៤រួមមាន ឃុំពូត្រុំ ឃុំរម្យនា ឃុំមេម៉ងនឹងឃុំចុងផ្លាស់ផងដែរ។

អ្នកជំនាញជួសជុលបានបញ្ជាក់ថា ផ្លូវមួយខ្សែនេះបន្ទាប់ពីក្រុមការងារបានចាក់ថ្មភ្នំបង្ហាប់ជាច្រើនកន្លែងហើយរយៈពេល៣ទៅ៤ថ្ងៃទៀតប៉ុន្នោះផ្លូវនេះនឹងចរាចរណ៍បានធម្មតាដោយរលូនវិញហើយ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...