បុរសម្នាក់បានស្លាប់ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ នៅម្តុំផ្លូវមានក្រឡុកច្រើន ខាងជើងស្វាយធំ

94
0 8,640
94 free

ខេត្តសៀមរាប៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើយដោយខ្លួនឯង បណ្តាឲ្យមានមនុស្សស្លាប់ម្នាក់ នៅនឹងកន្លែងកើតហេតុ ចំពោះហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ២យប់ ចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវពីរង្វង់មូលផ្ការំដួល ទៅរង្វង់មូលព្រៃគុយ ដែលស្ថិតក្នុងភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ជនរងគ្រោះមានឈ្មោះ ចាន់ សុផល ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប  ខេត្តសៀមរាប បានបើកបរម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ (សេរីសូន្យដប់ពីរ) ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប 1AA-5220 បានស្លាប់នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះ មូលហេតុ ម៉ូតូបើកបរមានល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យដួលស្លាប់តែម្ដង៕ សូមរំលឹកថានៅទីតាំងកន្លែងកើតហេតុខាងលើ ផ្លូវអ៊ុតកៅស៊ូនៅម្តុំនោះ មានក្រឡុកធំៗច្រើនណាស់ តែគ្មានមន្រ្តីជំនាញរូបណា យកភ្នែកមើល និងជួសជុលឡើយ ព្រោះអាចបង្កជាគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមផ្លូវ ដែលមានដូចករណីខាងលើនេះ។

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...