ករណីបាញ់សម្លាប់ ជនជាតិវៀតណាម សមត្ថកិច្ចឃាត់ខ្លួនមនុស្ស ចំនួន១១នាក់ យកទៅសាកសួរ

94
0 965

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច កំពុងឡោមព័ន្ធចាប់ក្រុមជនសង្ស័យ ដែលបាញ់សម្លាប់ជនជាតិវៀតណាម កាលពីម្សិលមិញ នៅសណ្ឋាគារ សូផៃ ស្ថិតនៅផ្លូវ ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។

94 free

មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ថា៖ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន ១១នាក់ យកទៅសាកសួរ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទាក់ទងករណីឃាតកម្មបាញ់សម្លាប់បុរសជនជាតិវៀតណាមម្នាក់កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មីញ ហុងខុណ (Minh Hung Khoun) អាយុជាង ៣០ឆ្នាំ ជាជនជាតិវៀតណាម។ នៅលើខ្លួនជនរងគ្រោះត្រូវគ្រាប់កាំភ្លើងចំនួន ៣គ្រាប់។

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...