បោះតង់នៅម្ដុំទឹកធ្លាក់ជ្រោះឱម៉ាល់ សង្គ្រោះមនុស្ស ៤១នាក់ និងស្លាប់ ២នាក់

94
0 953

ខេត្តកំពត៖ មានក្រុមយុវជន យុវតី ដែលបោះតង់ នៅម្ដុំទឹកធ្លាក់ជ្រោះឱម៉ាល់ ស្រុកទឹកឈូ កាលពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ត្រូវភ្លៀង និងខ្យល់បោកបក់ខ្លាំង បានបណ្តាលឲ្យធ្លាក់ជ្រោះ ទាំងមនុស្សទាំងតង់ បណ្ដាលឲ្យបាត់ខ្លួនមនុស្សចំនួន៣នាក់ (ប្រុស ១នាក់ ស្រី២នាក់) ។
កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានចុះទៅរុករក រហូតគិតត្រឹមម៉ោង១១ព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ រកឃេីញសាកសពម្នាក់ ដោយជាប់នៅក្នុងតង់ និងបន្តរុករកម្នាក់ទៀត។

94 free

បើតាមក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា អ្នកស្លាប់មានឈ្មោះ កែវ ស្រីរ័ត្ន និងឈ្មោះ ខួច។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់មុននេះបន្តិចថា ” សង្គ្រោះមនុស្សបាន ៤១នាក់ ក្នុងចំនួន ៤៣នាក់ និងស្លាប់ ២នាក់ (ស្រីទាំងពីរ) សពរកឃើញបានម្នាក់ និងម្នាក់ទៀតកំពុងរុករក ដោយសារទឹកជ្រោះខ្លាំងពិបាករក”។

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...