ឯកឧត្តមបេះដូងមនុស្សធម៌ ផន ផល្លា បានរៀបចំយុទ្ធនាការយើង​រួម​គ្នា​​​ជួយ​កុមារតាម​រយៈ​​យុទ្ធនាការ​ «ខ្ញុំរត់ដើម្បីមែកឈើ ខ្ញុំធ្វើដើម្បីកុមារកំព្រា»

94
0 10,140

ខេត្តសៀមរាប៖ នៅថ្ងៃទី៣០ ខែ​កក្កដា ឆ្នាំ២០២៣ ឯកឧត្តមបេះដូងមនុស្សធម៌ ផន ផល្លា ប្រធានមណ្ឌលមែកឈើ ឯកឧត្តមបានរៀបចំយុទ្ធនាការមួយ យើង​រួម​គ្នា​​​ជួយ​កុមារតាម​រយៈ​​យុទ្ធនាការ​ «ខ្ញុំរត់ដើម្បីមែកឈើ ខ្ញុំធ្វើដើម្បីកុមារកំព្រា»។

ឯកឧត្តមនឹងចាប់ផ្តើមរត់ ពីទីរួមខេត្តសៀមរាប ឆ្ពោះទៅ មណ្ឌលមែកឈើ នៅរាជធានីភ្នំពេញ ដែលមានចម្ងាយរហូតដល់ ៣៥០គីឡូម៉ែត្រ មានរយៈ ១០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៣០ ខែកក្កដានេះទៅ ឯកឧត្តមធ្វើនេះ ដើម្បីរៃអង្គាសថវិកា ពីពុកម៉ែ-បងប្អូន ដែលជាសប្បុរសជននានា ជួយសម្រាប់អាហារដល់កូនៗ របស់ឯកឧត្តមទាំង ១៥៧នាក់។
កន្លងមកឯកឧត្តម មិនដែលធ្លាប់រត់ក្នុងរយៈចម្ងាយ ឆ្ងាយបែបនេះទេ តែដើម្បីការរស់របស់កូនៗ បន្តទៅមុខទៀត ឯកឧត្តម ផន ផល្លា ត្រូវតែបង្កើតប្រវត្តិសាស្រ្តមួយនេះ។
94 free
ចំពោះដំណើរដោយជើង តាមរយៈ ការរត់ផង និងដើរផង ឯកឧត្តមជ្រើសរើស យកយប់នៅកន្លែងណា គឺនឹងសម្រាកនៅកន្លែងនោះ ដោយអាចសុំផ្ទះអ្នកស្រុក ឬមួយបោះតង់តាមផ្លូវជាដើម។
ពុកម៉ែ បងប្អូន ទាំងអស់ អាចចូលរួមគាំទ្រ ហើយនិងបរិច្ឆាគ មកកាន់យុទ្ធនាការ នៃការរត់របស់ឯកឧត្តម ផន ផល្លា ដើម្បីកូនៗ មណ្ឌលកុមារកំព្រាមែកឈើ។ ខាងក្រោមនេះ ពុកម៉ែ បងប្អូន អាចចូលរួមតាមរយៈ លេខកុងធនាគាររបស់មណ្ឌលមែកឈើផ្ទាល់ សម្រាប់ទទួលនូវទឹកចិត្ត ក្តីសណ្តោស របស់ពុកម៉ែ បងប្អូន ដល់កូនៗរបស់យើង។
ABA: 002 138 232 (Unaccompanied Association)
ACLEDA: 34410118159919 (Unaccompanied Association)
លេខទាន់ចិត្ត៖ 012324711 (Phorn Phalla)
ជាចុងក្រោយ ឯកឧត្តមបេះដូងមនុស្សធម៌ ផន ផល្លា សូមគោរព អរគុណដល់ ពុកម៉ែ បងប្អូន ទាំងអស់ សម្រាប់ទឹកចិត្ត សណ្តោស ដល់កូនៗ ឥតទីពឹងរបស់យើង។
94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...