កម្លាំងនគរបាលស្រុកសូទ្រនិគម បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភ

94
0 8,544

ខេត្តសៀមរាប៖ កម្លាំងអធិការនគរបាលស្រុកសូទ្រនិគម បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ ក្នុងភូមិសាស្ត្រ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

94 free

លោកវរសេនីយ៍ឯក ឃីម ផល្លា អធិការរដ្ឋាននគរបាលសុក្រសូទ្រនិគម បានឲ្យដឹងថា ជនរងគ្រោះ ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស។ ដោយឡែកជនសង្ស័យមានឈ្មោះ ឡោម ផល ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករ ជនជាតិខ្មែរ ទីកន្លែងកំណើតភូមិជប់ក្រោម ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។ ពាក់ព័ន្ធករណី “រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ។

លោកវរសេនីយ៍ឯក ឃីម ផល្លា បានបញ្ចាក់ថា៖ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៧យប់ ជនរងគ្រោះ ភេទស្រី អាយុ ១៣ឆ្នាំ មុខរបរ សិស្ស ជនជាតិ ខ្មែរ បានពឹងអោយជនសង្ស័យ ជិះម៉ូតូឌុបខ្លួនត្រឡប់ទៅផ្ទះ តែបែរជាជនសង្ស័យឆ្លៀតឱកាសឌុបចូលទៅកន្លែងស្ងាត់ ចាប់រំលោភរហូតបានសម្រេច ១ដង រួចជិះម៉ូតូគេចខ្លួនបាត់។
ក្រោយទទួលបានការរាយការណ៍ សមត្ថកិច្ចយើងបានចុះទៅកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវស្វែងរក និងនាំខ្លួនជនសង្ស័យ យកមកសួរនាំ នៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ។ បន្ទាប់ពីធ្វើការសាកសួរចប់ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពចាប់រំលោ ភជនរងគ្រោះខាងលើពិតប្រាកដមែន ។

បច្ចុប្បន្នករណីខាងលើនេះ ក្រោមការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ទៅការិយាល័យជំនាញខេត្តសៀមរាបដើម្បីបន្តនីតិវិធី៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...