កូនប្រុសប្រធានាធិបតីកូឡុំប៊ី ត្រូវបានចាប់ខ្លួនពាក់ព័ន្ធការលាងលុយកខ្វក់

94
0 870

បូហ្គោតា៖ លោក នីកូឡាស់ ប៉េត្រូ (Nicolas Petro) ដែលជាកូនប្រុសបង្កើតរបស់ប្រធានាធិបតីកូឡុំប៊ី លោក ហ្គូស្តាវ៉ូ ប៉េត្រូ (Gustavo Petro) ត្រូវបានចាប់ខ្លួននាចុងសប្តាហ៍នេះ ក្រោមការស៊ើបអង្កេតពាក់ព័ន្ធការលាងលុយកខ្វក់ និងការកើនទ្រព្យធន​តាមមធ្យោបាយខុសច្បាប់។

94 free

លោក ហ្គូស្តាវ៉ូ ប៉េត្រូ បានបង្ហោះសារនៅលើបណ្តាញសង្គមថា វាគឺជារឿងដ៏ឈឺចាប់មួយ ដែលកូនរបស់លោកម្នាក់ ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរបែបនេះ ប៉ុន្តែលោកបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «សម្រាប់កូនខ្ញុំ ខ្ញុំសូមជូនពរឱ្យគាត់ មានភាពរឹងមាំនិងសំណាងល្អ។ សូមឱ្យរឿង​ហេតុទាំងនេះ នឹងអាចជួយពង្រឹងរូបគាត់ ហើយរំពឹងថា គាត់នឹងអាចរៀនសូត្រអំពីកំហុសរបស់ខ្លួន។ ដោយឡែក ដូចដែលខ្ញុំបានបញ្ជាក់​ប្រាប់អគ្គរដ្ឋអាជ្ញារួចរាល់ហើយ គឺខ្ញុំនឹងមិនលូកដៃជ្រៀតជ្រែក ឬដាក់សម្ពាធលើការសម្រេចចិត្តណាមួយឡើយ ពោលគឺទុកឱ្យច្បាប់​ជាអ្នកដឹកនាំនីតិវីធីដោយសេរី»។

លោក នីកូឡាស់ ប៉េត្រូ ដែលជាអ្នកនយោបាយមួយរូបនៅខេត្ត អាត្លង់ទីកូ (Atlantico) ពីដំបូងឡើយ បានស្វាគមន៍ការស៊ើបអង្កេតខាងលើ នៅពេលវាចាប់ផ្តើមកាលពីខែមីនា ឆ្នាំនេះ ហើយកន្លងមកធ្លាប់បានចាត់ទុកជារឿងគ្មានមូលដ្ឋាន ចំពោះការចោទប្រកាន់ដែលថា រូបលោកបានទទួលប្រាក់ពីក្រុមអ្នករត់ពន្ធគ្រឿងញៀន ជាថ្នូរសម្រាប់ការបញ្ចូលពួកគេ ទៅក្នុងកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពរបស់ឪពុកលោក ដែលមានគោលដៅបញ្ចប់វិបត្តិអំពើហិង្សាក្នុងប្រទេស៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...