សមាគមកាយឫទ្ធិនារីកម្ពុជាអរគុណជនរួមជាតិក្នុងការបង្ហាញនូវសាមគ្គីភាពជាតិលើឆាកអន្តរជាតិ

94
0 865

ភ្នំពេញ៖ សមាគមកាយឫទ្ធិនារីកម្ពុជាអរគុណជនរួមជាតិដែលបានជួយគាំទ្រសម្រាប់ធ្វើការជ្រើសរើសកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់រៀបចំសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ ២០២៦ ដែលសកម្មភាពទាំងនេះបានឆ្លុះបង្ហាញអំពីសាមគ្គីភាពជាធ្លុងមួយ របស់ជនរួមជាតិខ្មែរ ក្នុងការលើកស្ទួយកិត្តិនាមប្រទេសជាតិ។

ក្នុងសេចក្ដីជូនដំណឹងនៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ សមាគមកាយឫទ្ធិនារីបានឲ្យដឹងថាក្រោមការដឹកនាំរបស់លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅចូលរួមអង្គសន្និបាតលើកទី ៣៨ របស់សមាគមកាយឫទ្ធិនារីពិភពលោក (38th WAGGGS Conference) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ ២០២៣ នៅសាធារណរដ្ឋ Cyprus និងបានព្យាយាមយ៉ាងស្វិតស្វាញ និងសកម្មដើម្បីស្នើបេក្ខភាពកម្ពុជាឱ្យបានចូលរួមបោះឆ្នោតជ្រើសរើស ប្រទេសធ្វើជាម្ចាស់ផ្ទះសម្រាប់រៀបចំសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦។

កម្ពុជាបានទទួលជោគជ័យជាលទ្ធផលប្រវត្តិសាស្ត្រ និងមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះរាជាណាចក្រកម្ពុជាត្រូវបានជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី ៣៩ ឆ្នាំ ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក (39th WAGGGS Conference)។

94 free

សមាគមកាយឫទ្ធិនារីកម្ពុជាបានលើកឡើងថា៖ «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សមាជិកា សមាជិក ព្រមទាំងជនរួមជាតិទាំងអស់ ដែលបានជួយគាំទ្រ ទាំងកម្លាំងចិត្ត និងថាមពលនានា ដើម្បីដាក់បេក្ខភាព កម្ពុជា សម្រាប់ធ្វើការជ្រើសរើស ដែលសកម្មភាពទាំងនេះបានឆ្លុះបង្ហាញអំពីសាមគ្គីភាពជាធ្លុងមួយ របស់ជនរួមជាតិយើង ក្នុងការលើកស្ទួយកិត្តិនាមប្រទេសជាតិ ទោះក្នុងកាលៈទេសៈណាក៏ដោយ រហូតសម្រេចបានសមិទ្ធផលល្អប្រសើរត្រចះត្រចង់នាពេលនេះ ហើយសមាគមសូមលើកទឹកចិត្តដល់ គ្រប់សមាជិកា សមាជិកទាំងអស់ រក្សាស្មារតីដ៏ប្រពៃនេះទៅថ្ងៃអនាគតទៀត»។

សូមបញ្ជាក់ថា សមាគម កាយប្ញទ្ធិនារីពិភពលោក មានសមាជិកមកពី ១៦៩ ប្រទេស មកពីគ្រប់ទ្វីបលើពិភពលោក។

ម្ចាស់ផ្ទះក្នុងការរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក លើកទី៣៩ នៅឆ្នាំ២០២៦ នៅកម្ពុជា នឹងធ្វើឡើងនៅខេត្តសៀមរាប ក្នុងគោលបំណងដើម្បីបង្ហាញពីមោទនភាព និងការរួចរាល់ក្នុងការដាក់កម្ពុជាជាប្រទេសម្ចាស់ផ្ទះសម្រាប់សន្និសីទពិភពលោកកាយឫទ្ធិនារីពិភពលោកលើកទី ៣៩ ឆ្នាំ ២០២៦ នៅខេត្តសៀមរាប។ ទីក្រុងច្រកទ្វារតូចមួយទៅកាន់ប្រាសាទអង្គរវត្តជាបេតិកភណ្ឌពិភពលោក៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...