Dembele ព្រម​ចូល​រួម​ជាមួយ PSG លើកិច្ចសន្យារយៈពេល៥ឆ្នាំ

94
0 756

បរទេស៖ កីឡាករសញ្ជាតិបារាំង Ousmane Dembele គ្រោងនឹងត្រឡបប់មកស្រុកកំណើតវិញ បន្ទាប់ពីបានយល់ព្រមលើកិច្ចសន្យារយៈពេល៥ ឆ្នាំជាមួយក្លឹប Paris Saint-Germain ហើយគ្រោងនឹងចាកចេញពីក្លឹប Barcelona ទៅកាន់រដ្ឋធានីរបស់ប្រទេសបារាំងក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។

94 free

យោង​តាម​របាយការណ៍​ចុង​ក្រោយ PSG ហ៊ាន​ឲ្យ​ថ្លៃ​ផ្ទេរ​ប្រមាណ ៥០ លាន​អឺរ៉ូ ខណៈ Barcelona ចង់​ទារ​ថ្លៃ​ជាង​នេះ។

Dembele បាន​មក​ចូល​រួមជាមួយ Barca ពី Borussia Dortmundកាល​ពី​ឆ្នាំ ២០១៧ ក្នុង​តម្លៃ​ផ្ទេរ​ប្រមាណ ១០៥ លាន​អឺរ៉ូ។ ពេល​វេលា​ជាង ៦ ឆ្នាំ​នៅ Barcelona មាន​ឡើង​មាន​ចុះ​សម្រាប់​កីឡាករ​រូប​នេះ ដោយ​ពើប​ប្រទះ​នឹង​បញ្ហា​របួស​ច្រើន។ កីឡាករ​បារាំង​វ័យ ២៦ ឆ្នាំ​លេង​ឲ្យ​យក្ស​អេស្ប៉ាញ​សរុប ១៨៥ ប្រកួត និង​ស៊ុត​ចូល ៤០ គ្រាប់៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...