មនុស្ស២នាក់បានស្លាប់ នៅក្នុងហេតុការណ៍ជីកអណ្ដូងមួយកន្លែង ក្នុងស្រុកស៊ីធរកណ្ដាល

94
0 9,370

ខេត្តព្រៃវែង៖ នៅយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ មានករណីមនុស្សចំនួន២នាក់ ដោយបានចុះជីកអណ្ដូង នៅវាលស្រែ ហើយបានស្លាប់ នៅក្នុងអណ្ដូង ហេតុការណ៍នេះបានកើតឡើងនៅវាលស្រែខាងលិចភូមិស្គាក្ដី ចំងាយប្រហែល១៥០០ម៉ែត្រ ស្ថិតក្នុងឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

94 free

ជនរងគ្រោះទី១ មានឈ្មោះ ជ្រឿន ដេន ភេទប្រុស អាយុ៤៥ឆ្នាំ និងជនរងគ្រោះទី២ មានឈ្មោះ ធួន សារ៉េន ភេទប្រុស អាយុ៥២ឆ្នាំ ជនរងគ្រោះទាំង ២នាក់ រស់នៅក្នុងភូមិស្គាក្ដី ឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានស្លាប់នៅក្នុងអណ្ដូងទាំង២នាក់។

តាមប្រភពបានឲ្យដឹងថា៖ ម្ចាស់ស្រែមានឈ្មោះ អន អ៊ាប ភេទ ប្រុសអាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះ ឆន ភាក់ ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាខាងលើ បានជួលជនរងគ្រោះទាំង២នាក់ អោយជីកអណ្ដូងចាស់ អោយជ្រៅថែមទៀត ដើម្បីបូមទឹកដាក់ស្រែ ដោយចាប់ផ្ដើមជីកតាំងពីម៉ោង៣និង៣០នាទីល្ងាច ដោយបាត់មនុស្សយូរមិនឃើញមកផ្ទះវិញ រហូតដល់ម៉ោង៨យប់ ទើបមានមនុស្សទៅរកមើល ក៏ឃើញសាកសពស្លាប់ នៅក្នុងអណ្ដូងទាំង២នាក់ ដោយសារខ្វះអុកស៊ីសែន។

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...