សពជនរងគ្រោះដែលធ្លាក់ចូលទឹកជ្រោះឱម៉ាល់ត្រូវបានរកឃើញហើយ

94
0 9,010

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រកាសនៅវេលាថ្ងៃត្រង់នេះថាអាជ្ញាធរបានរកឃើញសាកសពជនរងគ្រោះដែលបានបាត់ខ្លួនរយៈពេល ៤ថ្ងៃមកហើយដោយសារករណីបាក់កញ្ចុះបោះតង់ ហើយធ្លាក់ចូលក្នុងទឹកជ្រោះឱម៉ាល់។

ស្នងការដ្ឋាននគរបាលខេត្តកំពត បានសរសេរនៅក្នុងហ្វេសប៊ុកថា៖ «សពប្អូនស្រីខួចត្រូវបានរកឃើញហើយ»។

94 free

គូសបញ្ជាក់ថា សពក្មេងស្រីរូបនោះ បានបាត់ខ្លួនក្នុងទឹកជ្រោះអស់រយៈពេល ៤ថ្ងៃ ក្រោយពីសមត្ថកិច្ចខេត្តកំពតបានស្វះស្វែងរកបើទោះបីស្ថិតដំណាក់ទឹកភ្លៀង និងមានឧបសគ្គយ៉ាងណាក្តី។

ហេតុការណ៍បាក់កញ្ចុះបណ្តាលឱ្យមនុស្សចំនួន២នាក់បានស្លាប់ និងយុវជនម្នាក់ទៀត ត្រូវបានរួចផុតពីគ្រោះថ្នាក់ ដោយសាកសពម្នាក់ត្រូវបានរកឃើញនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ហើយសាកសពម្នាក់ទៀត ត្រូវបានរកឃើញនៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។ ហេតុការណ៍នេះកើតឡើងក្រោយពីមានភ្លៀងធ្លាក់ខ្លាំង និងមានខ្យល់បក់ខ្លាំងធ្វើឱ្យទឹកជ្រោះមានបរិមាណទឹកហូរមកខ្លាំង បណ្តាលឱ្យបាក់កញ្ចុះត្រង់កន្លែងដែលជនរងគ្រោះបោះតង់គេង៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...