សម្តេចតេជោ៖ ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រនីតិកាលទី៧ មានចរិត២យ៉ាង

94
0 864

ខេត្តកណ្តាល៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ការបោះឆ្នោតនៅកម្ពុជាមានចរិតពីរយ៉ាងគឺទី១ គឺការប្រកួតប្រជែងបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រនីតិកាលទី៧ និងទី ២.គឺការប្រកួតប្រជែងរវាងអ្នកគាំទ្រប្រជាធិបតេយ្យតាមរយៈការបោះ ឆ្នោតជាមួយអ្នកបំផ្លាញប្រជាធិបតេ យ្យតាមរយៈការរារាំងមិនឲ្យប្រជាជនទៅបោះឆ្នោតនិងការគូសបំផ្លាញស ន្លឹកឆ្នោត។

94 free

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់​ផ្លូវ​ក្រវាត់ក្រុងទី៣មាន​ប្រវែ ង​ជិត​៥៣គីឡូម៉ែត្រ នៅ​ព្រឹក​ថ្ងៃ ទី៣ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចថ្លែងថា”ការប្រកួតប្រជែងពិត ប្រាកដនៃការបោះឆ្នោតឆ្នាំ ២០២៣ គឺជាការប្រកួតប្រជែងរវាងអ្នកដែលគាំទ្រប្រជាធិបតេយ្យតាមរយៈការទៅបោះឆ្នោតនិងអ្នកចង់បំផ្លាញប្រជា ធិបតេយ្យតាមរយៈការហាមឃាត់ប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោតនិងគូសបំផ្លាញសន្លឹកឆ្នោត ដែលសរុបមកគឺបំផ្លាញចោលនូវការបោះ ឆ្នោត ។”

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា នេះទើបជាការតស៊ូពិតប្រា កដនៃការបោះឆ្នោតរយៈពេលកន្លងទៅៗគឺយើងបានដឹងហើយ​យុទ្ធនា ការឲ្យប្រជាជនកុំទៅបោះឆ្នោត ប៉ុន្តែប្រជាជនទៅបោះឆ្នោតរហូតទៅដល់ជាង ៨៤ ភាគរយ មានន័យថា ម៉េចជិត ៨៥ភាគរយ មានន័យថា ម៉េច អ្នកឯងឲ្យធ្វើយុទ្ធ នាការគូសបំផ្លាញសន្លឹកឆ្នោតហើយ សន្លឹកឆ្នោតដែលខូចមានត្រឹមតែជា ង ៥ភាគរយ ប្រៀបធៀបជាមួយឆ្នាំ ២០១៨ ខូចជាង ៨ភាគរយ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...