សម្ដេចតេជោ៖ ថ្ងៃនេះអាចចាត់ទុកថាជាពេលវេលាចុងក្រោយដែលខ្ញុំនិយាយក្នុងនាមជានាយករដ្ឋមន្ត្រី

94
0 868

ខេត្តកណ្ដាល៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថាវេទិកាសាធារណៈនៅថ្ងៃនេះ អាចជាវេទិកាសាធារណៈចុងក្រោយរបស់សម្ដេចក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា។

ថ្លៃនៅក្នុងពិធីសម្ពោធដោយប្រើប្រាស់ផ្លូវក្រវ៉ាត់ក្រុងទី៣ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅក្នុងកម្មវិធីលើកក្រោយប្រហែលជានាយករដ្ឋមន្ត្រីថ្មី នឹងមកធ្វើជាអធិបតីបន្តពីសម្ដេចហើយ។ សម្ដេចតេជោប្រកាសថានេះអាចជាវេទិកាចុងក្រោយរបស់សម្ដេចក្នុងនាមជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។

សម្ដេចថា៖ «ថ្ងៃនេះអាចចាត់ទុកថាជាពេលវេលាចុងក្រោយដែលខ្ញុំនិយាយក្នុងនាមជានាយករដ្ឋមន្ត្រី»។

សម្ដេចតេជោបានលើកឡើងថាបើទោះបីជាសម្ដេចលែងជានាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជាក៏ដោយក៏សម្ដេចទៅកាន់កាន់តួនាទីថ្មីផងដែរ។

94 free

សម្ដេចតេជោ ហ៊ុន សែន នឹងផ្ទេរអំណាចនាយករដ្ឋមន្ត្រីទៅកាន់នាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃទី២២ ខែសីហា ខាងមុខ។

ឆ្លងតាមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជាទទួលលទ្ធផលបានការគាំទ្រពីប្រជាពលរដ្ឋជាច្រើនដែលតាមការប៉ាន់ប្រមាណគឺគណបក្សនេះអាចគ្រប់គ្រងអាសនៈនៅក្នុងសភាបាន ១២០អាសនៈ។

ថ្លែងក្នុងសុន្ទរកថាពិសេសរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ សម្ដេច ហ៊ុន សែន បានប្រកាសថាក្រោយពីការលាលែងពីតំណែង

របស់សម្ដេចតទៅ ការងារបន្តនឹងត្រូវប្រគល់ជូននាយករដ្ឋមន្ត្រីបន្ទាប់គឺលោក ហ៊ុន ម៉ាណែត។ សម្ដេចតេជោ បញ្ជាក់ថាការលះបង់របស់សម្ដេចគឺដើម្បីរក្សាស្ថេរភាព សន្ដិសុខ និងការអភិវឌ្ឍន៍រយៈពេលវែងរបស់កម្ពុជា។

គួរឱ្យដឹងផងដែរថាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរបស់កម្ពុជា បានកាន់តំណែងជានាយករដ្ឋមន្រ្តីពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ គិតរហូតមកដល់ថ្ងៃទី២២ ខែសីហា ខាងមុខមានចំនួន ៣៨ឆ្នាំ ៧ខែ និង៨ថ្ងៃ គឺជានាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរជាងគេបង្អស់មួយនៅលើពិភពលោក៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...