គណបក្ស Pheu Thai សម្រេចចែកផ្លូវគ្នាជាមួយ គណបក្ស Move Forward ដើម្បីព្យាយាមដឹកនាំការបង្កើតរដ្ឋាភិបាលថៃថ្មី ក្នុងសប្តាហ៍នេះ
(បាងកក)៖ ក្រុមចម្រុះ ដែលស្ថិតក្រោមការដឹកនាំនៃគណបក្ស ភឿថៃ (Pheu Thai) នឹងព្យាយាមបង្កើតរដ្ឋាភិបាលថៃថ្មី ក្នុងសប្តាហ៍នេះ ដោយពុំមានការចូលរួមពីគណបក្ស Move Forward ឡើយ។
គួរបញ្ជាក់ថា ប្រទេសថៃ បន្តនៅជាប់គាំងមិនទាន់មានរដ្ឋាភិបាលថ្មី ចាប់តាំងពីការបោះឆ្នោតសកល កាលពីខែឧសភាកន្លងមក។ នៅថ្ងៃពុធនេះ គណបក្ស Pheu Thai បានប្រកាសថា ខ្លួននឹងតែងតាំងលោក ស្រេតថា ថាវីស៉ីន (Srettha Thavisin) ជាបេក្ខជន សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តី ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រសប្តាហ៍នេះ។