សហរដ្ឋអាមេរិក៖ អញ្ជើញរដ្ឋមន្ត្រីការបរទេសថ្មីរបស់ចិន លោក វ៉ាង យី ទៅទស្សនកិច្ចផ្លូវការនៅទីក្រុងវ៉ាស៊ីនតោន
សហរដ្ឋអាមេរិក បានអញ្ជើញរដ្ឋមន្រ្តីការបរទេសថ្មីរបស់ចិន គឺលោក វ៉ាង យី ទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីលោក ឈិន កាង ត្រូវបានដកចេញពីតំណែងភ្លាមៗ ដោយមិនបានបញ្ជាក់ពីមូលហេតុ។
យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក មិនបានបញ្ជាក់ថា តើភាគីចិន ទទួលយកលិខិតអញ្ជើញនេះដែរឬក៏យ៉ាងណានោះទេ ដោយហេតុថា ដំបូងឡើយលិខិតអញ្ជើញនោះគឺ បានត្រៀមសម្រាប់ លោក ឈិន កាង ហើយយើងក៏បញ្ជាក់យ៉ាងច្បាស់ថា ការអញ្ជើញនេះបានផ្ទេរទៅរដ្ឋមន្ត្រី លោក វ៉ាង យី វិញ។