លោកចៅសង្កាត់ចោមចៅទី១ ត្រូវបានតុលាការកោះហៅពាក់ព័ន្ធករណីហិង្សាលើភរិយា

94
0 986

ភ្នំពេញ៖ លោក កង វង ចៅសង្កាត់ចោមចៅទី១ត្រូវបានតុលាការកោះហៅពាក់ព័ន្ធករណីហិង្សាលើភរិយា ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ៣ ផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមដីកាកោះរបស់លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា សំណុំរឿងព្រហ្មទណ្ឌលេខ៣៦៤៥ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ អញ្ជើញឈ្មោះ កង វង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសព្វថ្ងៃផ្ទះលេខ៣ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អោយចូលទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ (តំណាងអយ្យការ បន្ទប់ ង ជាន់ទី២) នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៣៖០០នាទីរសៀល ដើម្បីសាកសួរ និងស្ដាប់ចម្លើយពីដំណើររឿង តាមរបាយការណ៍សំយោគលេខ១៥២ ២៣/របក ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ របស់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានកសាងសំណុំរឿងដែលមានដើមបណ្ដឹងឈ្មោះ វង់ សុធារ៉ា ភេទស្រី អាយុ២៤ឆ្នាំ ប្ដឹងឈ្មោះកង វង ពីបទ អំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ។

94 free

ដោយឡែក ដល់ថ្ងៃកំណត់ ចុងចម្លើយឈ្មោះ កង វង មិនបានចូលខ្លួនទៅឆ្លើយបំភ្លឺនៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញទេ នេះបើតាមការបញ្ជាក់ពីតំណាងអយ្យការ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ។

ជាមួយគ្នានេះ តំណាងអយ្យការបន្ថែមថា រឿងចូល មិនចូលជាសិទ្ធិរបស់ជនសង្ស័យ តែនីតិវិធីរបស់ស្ថាប័នអយ្យការ ដីកាកោះលើកទី១ មិនចូលខ្លួន ចេញដីកាកោះលើកទី២ ហើយបើដីកាកោះលើកទី២ មិនចូលខ្លួនទៀតទេ តំណាងអយ្យការ និងចេញដីកាបញ្ជាឲ្យចូលខ្លួន (ដីកាបញ្ជាឲ្យចូលខ្លួនមានអានុភាព ស្មើនិងនាំខ្លួន)៕

3

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...