រុស្ស៉ី ដាក់បញ្ចូលន័រវែសទៅក្នុងបញ្ជីក្រុមប្រទេសអមិត្ត

94
0 974

មូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា រុស្ស៉ីបានបន្ថែមឈ្មោះប្រទេសន័រវែសទៅក្នុងបញ្ជីឈ្មោះនៃក្រុមប្រទេសអមិត្តដែលមានគោលជំហរប្រឆាំងនឹងបេសកកម្មការទូតនៃប្រទេសរុស្ស៉ី។

ន័រវែសបានបណ្តេញអ្នកការទូតរុស្ស៉ីចំនួន ១៥នាក់ដោយចោទប្រកាន់ថាបានធ្វើចារកម្មនៅក្នុងខែមេសា ហើយរុស្ស៉ី ក៏បានឆ្លើយតបដោយបញ្ជាឲ្យអ្នកការទូតន័រវែសចំនួន ១០នាក់ចាកចេញពីប្រទេសរបស់ខ្លួនវិញ។

94 free

ប្រទសដែលមាននៅក្នុងបញ្ជីឈ្មោះនោះ ត្រូវបានកំណត់ចំនួនបុគ្គលិកក្នុងស្រុក ដែលពួកគេអាចជួលឱ្យធ្វើការនៅក្នុងប្រទេសរុស្ស៉ី ដោយន័រវែសត្រូវបានដាក់កំហិតត្រឹមចំនួន ២៧នាក់ប៉ុណ្ណោះ។

លោកស្រី អាន់នីខេន ហ៊ូតហ្វេត (Anniken Huitfeldt) រដ្ឋមន្រ្តីការបរទេសន័រវែស បានគូសបញ្ជាក់ថា «ស្ថានភាពសព្វថ្ងៃនេះ គឺជាលទ្ធផលនៃសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ រុស្ស៉ីខ្លួនឯងអាចសម្រចចិត្តបញ្ចប់សង្រ្គាម»។ លោកស្រី ហ៊ូតហ្វេត បានបន្ថែមថា «ក្នុងនាមជាប្រទេសជិតខាង យើងសុទ្ធតែមានចំណាប់អារម្មណ៍ក្នុងដំណើរការទំនាក់ទំនងការទូត និងភ្ជាប់បណ្តាញទាក់ទង ក្នុងគ្រាលំបាក»។

បើតាមអ្នកនាំពាក្យក្រសួងការបរទេស ន័រវែសនៅមិនទាន់បានទទួលការជូនដំណឹងជាផ្លូវការពីទីក្រុងមូស្គូ ជុំវិញព័ត៌មាននេះ ហើយបានបដិសេធមិនធ្វើអត្ថាធិប្បាយលើ ផលវិបាកណាមួយ អំពីការសម្រេចចិត្តបែបនេះរបស់រុស្ស៉ី៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...