៧ខែឆ្នាំនេះ កម្ពុជារកចំណូលបានជាង២០ លានដុល្លារ ពីការលក់បណ្ណចូលទស្សនាអង្គរ

94
0 874

ភ្នំពេញ៖ តាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរឲ្យដឹងថារយៈពេល៧ខែ ពោលចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានចំនួន ២០,៣១៧,៣៤៥ដុល្លារអាមេរិក ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដោយមានភ្ញៀវទេសចរបរទេសចំនួនសរុប ៤៣៩,៣៦៥នាក់។

94 free

គ្រឹះស្ថានអង្គរបានបញ្ជាក់ទៀតថា សម្រាប់ខែកក្កដា ឆ្នាំ២០២៣ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ២,៤៣៩,៩២៧ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៥៣,៥៩៦នាក់។

សូមជម្រាបថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៨៧៨,៧៣០ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...