រថយន្ដដឹកកម្មករក្រឡាប់ធ្លាក់ផ្លូវ នៅស្រុកសំរោងទង បណ្ដាលឲ្យរងរបួសច្រើននាក់

94
0 1,027

ខេត្តកំពង់ស្ពឺ៖ រថយន្ដដឹកកម្មករមួយគ្រឿងក្រឡាប់ធ្លាក់ផ្លូវ នៅព្រឹកព្រលឹមថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣នេះ ចំណុចភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យមនុស្សជាង៦០នាក់រងរបួស។

94 free

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា រថយន្ដដឹកកម្មករនេះ អ្នកបើកបរឈ្មោះ គា ទីណា អាយុ២៤ឆ្នាំ រស់នៅភូមិកណ្ដក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ (រត់គេចខ្លួន)។ សមត្ថកិច្ចបានបញ្ជាក់ថា រថយន្ដនេះដឹកកម្មករ-កម្មការិនី សរុបប្រហែលជាង៧០នាក់ បើកបរទិសដៅពីជើងទៅត្បូង ដល់ចំណុចផ្លូវកោងកើតហេតុខាងលើ បានបត់ទៅកើតបណ្ដាលឲ្យរេចង្កូតក្រឡាប់ធ្លាក់បឹងស្រែ។

ករណីនេះ បណ្តាលឲ្យរងរបួសមនុស្សប្រមាណជាង៦០នាក់ ស្រី៥៤នាក់នាក់ ក្នុងនោះរបួសធ្ងន់១០នាក់ និងរបួសស្រាល៥០នាក់ ហើយបានកំពុងបញ្ជូនទៅនៅមន្ទីរពេទ្យដែលនៅជិតកន្លែងកើតហេតុដើម្បីសង្គ្រោះបន្ទាន់៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...