Arsenal លើកពាន Community Shield ជាលើកទី១៧ ក្រោយឈ្នះ Man City បាល់ប៉េណាល់ទី
បរទេស ៖ ក្រុមកាំភ្លើងធំ Arsenal បានលើកពាន Community Shield ជាលើកទី ១៧ ជាមួយនឹងការស៊ុតបាល់ប៉េណាល់ទី ៤-១ លើក្រុមជើងឯក Premier League គឺ Manchester City បន្ទាប់ពីស្មើ ១-១ នៅកីឡដ្ឋាន Wembley ។
សម្រាប់ការប្រកួតយប់មិញក្រុម Manchester City ស្ទើរតែយកបានជ័យជម្នះទៅហើយបន្ទាប់ពីការស៊ុតបញ្ចូលទីរបស់កីឡាករ Cole Palmer ក្នុងតង់ទី ២ នាទីទី៧៧ ប៉ុន្តែនៅនាទីទី៩០+១១ កីឡាករ Leandro Trossard បានជួយឲ្យក្រុម Arsenal តាមបានស្មើវិញ។
ការប្រកួតមនេះមិនមានបន្ថែមម៉ោង១៥នាទី២ដងនោះទេ ដោយឈានដល់ការទាត់បាល់ភ្លាមៗ ខណៈកីឡាករ Kevin De Bruyne និង Rodri របស់ Man City ស៊ុតមិនចូលទីនាំឲ្យ Arsenal លើកពានដំបូងនៃរដូវកាលនេះតែម្ដង៕