សមត្ថកិច្ចឃាត់ខ្លួនឧកញ៉ាអគ្គនាយកក្រុមហ៊ុន “ពិភពដីមាស” និងក្រុមអង្គរក្ស

94
0 10,231

រាជធានីភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនថៅកែដីឡូត៌ពិភពដី មាស និងក្រុមអង្គរក្ស យកទៅសាកសួរនៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣។ ការនាំខ្លួននេះ គែតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ។ ការឃាត់ខ្លួននេះ គឺនៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។

94 free

អ្នកនាំពាក្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានបញ្ជាក់ប្រាប់ប្រយុទ្ធមុននេះថា “មុននេះបន្តិចកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺបានអនុវត្តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ គឺយើងបាននាំខ្លួនថៅកែដីឡូត៌ពិភពដីមាស។ ហើយបានយកមកសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ”។

មន្ត្រីបានបញ្ជាក់ថា ឧកញ៉ា ហ៊ី គឹមហុង និងប្រពន្ធ រួមទាំងអង្គរក្ស ៥នាក់ ត្រូវបាននាំខ្លួនទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...