លោក ឡន រតនៈ តំណាងឱ្យឯកឧត្តមបេះដូងមនុស្សធម៌ ផន ផល្លា និងក្រុមនិស្សិតពេទ្យស្ម័គ្រចិត្តភូមិភាគឦសាន បាននាំយកសម្ភារៈសិក្សានឹងថវិការមួយចំនួន ចែកជូនសិស្សសាលានៅក្នុងវត្តសាសនរង្សី ក្នុងខេត្តស្ទឹងត្រែង

94
0 9,668

ខេត្តស្ទឹងត្រែង៖ លោក ឡន រតនៈ និងក្រុមការងារ តំណាងឱ្យឯកឧត្តមបេះដូងមនុស្សធម៌ ផន ផល្លា បាននាំយក សម្ភារៈសិក្សាចំនួន និងចំណែកថវិការ របស់សប្បុរសជន ជាសិស្សនិស្សិត កំពុងសិក្សា នៅសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង និងសកលវិទ្យាល័យបៀលប្រាយសាខាស្ទឹងត្រែង យកមកចែកជូនសិស្សសាលា ដែលកំពុងសិក្សារៀនសូត្រ នៅក្នុងវត្តសាសនរង្សី ដែលស្ថិតនៅភូមិកោះខនឌិន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។

សម្ភារៈសិក្សា និងថវិការរួមមាន៖
ឯកឧត្តម ផន ផល្លា ជួយឧបត្ថម្ភជាសម្ភារៈសិក្សាដូចជា៖ សៀវភៅ ប៊ិច ខ្មៅដៃ ក្ដារខៀន ហ្វឺតសរសេរ ក្ដារលុប និងទឹកហ្វឺត។
ចំណែកក្រុមនិស្សិតពេទ្យស្ម័គ្រចិត្ត នៅសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង ជួយជាថវិការចំនួន ៣០ម៉ឺនរៀល និងក្រុមនិស្សិតនៅសាកលវិទ្យាល័យបៀលប្រាយសាខាស្ទឹងត្រែង ជួយជាថវិការចំនួន ១០ម៉ឺនរៀល សរុបមានចំនួន ៤០ម៉ឺនរៀល។

94 free

សម្ភារៈដែលក្មេងៗទទួលបានរួមមាន៖
ក្មេងធំ ធំ មានចំនួន ២០នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ២ក្បាល ប៊ិច២ដើម ខ្មៅដៃ២ដើម និងថវិការចំនួន ៥ពាន់រៀល។
ចំណែកក្មេងតូច តូច មានចំនួន ៣០នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ២ក្បាល ប៊ិច២ដើម ខ្មៅដៃ២ដើម និងថវិការចំនួន ៣ពាន់រៀល។

នៅក្នុងនោះផងដែរលោក ឡន រតនៈ បានសម្តែង ការអរគុណចំពោះអ្នកគ្រូ រាម ស្រីរ៉ាត់ ជាគ្រូស្ម័គ្រចិត្តម្នាក់ ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួន ទាំងកម្លាំងកាយចិត្ត ក្នុងការបង្ហាត់បង្រៀន
ក្មេងៗ នៅក្នុងភូមិនឹងភូមិដទៃទៀត ក្នុងគោលបំណង ដើម្បីឱ្យពួកគាត់ ទទួលបានចំណេះដឹង ទាំងភាសាខ្មែរ នឹងភាសាអង់គ្លេស សម្រាប់កសាងសមត្ថភាព ក្លាយជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ។
លោកបានបន្តទៀតថា៖ នេះជាគំរូដ៏ល្អសម្រាប់សង្គម និងប្រទេសជាតិរបស់យើង។

ជាចុងក្រោយលោក ឡន រតនៈ និងក្រុមកាងារយុវជននិស្សិតពេទ្យស្ម័គ្រចិត្ត សូមថ្លែងអំណរអរព្រះគុណ និងអរគុណដល់សប្បុរសជនទាំងអស់ និងពុកម៉ែ បងប្អូន ដែលតែងតែចូលរួមគាំទ្រដល់ពួកយើងទាំងអស់គ្នា ក្នុងការងារសង្គមមួយនេះ។
ពួកយើងនឹងខិតខំប្រឹងប្រែងបន្តទៀត ព្យាយាមអោយអស់ពីលទ្ធិភាព ទាំងកម្លាំងកាយ កម្លាំងចិត្ត ក្នុងការជួយកសាង ធនធានមនុស្ស នៅតាមតំបន់ដាច់ស្រយាល និងសហគមន៍ឆ្ងាយ ឆ្ងាយ ដែលត្រូវការ ការរៀនសូត្រ តាមរយះជំនួយរបស់ ពុកម៉ែ បងប្អូន សប្បុរសជន ទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីការអភិវឌ្ឍន៍ របស់ប្រទេសជាតិយើងទៅថ្ងៃមុខ។

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...