ចូ បៃដិន មានគម្រោងបំពេញទស្សនកិច្ចទៅវៀតណាម ក្នុងពេលឆាប់ៗ

94
0 985

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយថាលោកមានគម្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ក្នុងពេលដ៏ខ្លីខាងមុខនេះ ប៉ុន្តែមិនទាន់មានការបញ្ជាក់លម្អិតពីកាលបរិច្ឆេទនៃគម្រោងធ្វើទស្សនកិច្ចនេះនៅឡើយទេ។

កាលពីឆ្នាំ២០២២ លោក ចូ បៃដិន រួមជាមួយមេដឹកនាំមកពីប្រទេសអូស្ត្រាលី ព្រុយណេ ឥណ្ឌា ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី នូវែលសេឡង់ ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម បានប្រកាសដាក់ចេញក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) អំឡុងដំណើរទស្សនកិច្ចមួយក្នុងទីក្រុង តូក្យូ ប្រទេសជប៉ុន។

94 free

លោក ចូ បៃដិន ធ្វើការកត់សម្គាល់ខាងលើនៅឯយុទ្ធនាការរៃអង្គាសប្រាក់សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋ New Mexico។ ថ្លែងនាឱកាសនោះ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំនឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាមក្នុងពេលខ្លីខាងមុខនេះ ពីព្រោះវៀតណាមចង់ផ្លាស់ប្ដូរទំនាក់ទំនងរបស់យើង និងចង់ក្លាយជាដៃគូរមួយ (របស់សហរដ្ឋអាមេរិក)»៕

សូមជម្រាបថា សហរដ្ឋអាមេរិកកំពុងព្យាយាមពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ី ដើម្បីកាត់បន្ថយការកើនឡើងឥទ្ធិពលចិន នៅក្នុងតំបន់៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...