ឯកឧត្តមបេះដូងមនុស្សធម៌ ផន ផល្លា រត់ ៧យប់ ៨ថ្ងៃ រៃអង្គាសប្រាក់បានជាង ៤ ម៉ឺនដុល្លារ ផ្គត់ផ្គង់ក្មេងៗក្នុងមណ្ឌលមែកឈើ

94
0 9,723

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៣ ឯកឧត្តមបេះដូងមនុស្សធម៌ ផន ផល្លា ប្រធានមណ្ឌលមែកឈើ ក្រោយពីបានបញ្ចប់យុទ្ធនាការ «ខ្ញុំរត់ដើម្បីមែកឈើ ខ្ញុំធ្វើដើម្បីកុមារកំព្រា» ឯកឧត្តមបានបញ្ជាក់ថា យុទ្ធនាការនេះឯកឧត្តមបានរៃអង្គាសប្រាក់បានជាង ៤ ម៉ឺនដុល្លារ។

យុទ្ធនាការ «ខ្ញុំរត់ដើម្បីមែកឈើ ខ្ញុំធ្វើដើម្បីកុមារកំព្រា» ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ ឯកឧត្តម ផន ផល្លា បានបញ្ជាក់ឱ្យដឹងថា បានប្រើរយៈពេល ៧ យប់ ៨ ថ្ងៃ ដោយទទួលបានថវិកាសរុបចំនួន ៤៥ ៧៧៧ ដុល្លារ បានពីការបរិច្ចាគរបស់ប្រជាពលរដ្ឋសម្រាប់កុមារៗនៅមណ្ឌលមែកឈើទាំងអស់។

យ៉ាងណាមិញ ឯកឧត្តម ផន ផល្លា ក៏បានបង្ហោះសារថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីរួមចំណែកផ្គត់ផ្គង់កុមារកំព្រាចំនួន ១៥៧នាក់ក្នុងមណ្ឌលមែកឈើរយៈពេល ១ ឆ្នាំពេញ។

94 free

គួរឱ្យដឹងដែរថា ឯកឧត្តម ផន ផល្លារ ត្រូវបានគេដាក់រហស្សនាមថា «ឯកឧត្ដមបេះដូងមនុស្សធម៌» ហើយសម្រាប់បងប្អូនដែលចង់បរិច្ចាគដល់កុមារកំព្រាក្នុងមណ្ឌលមែកឈើ អាចបរិច្ចាគបានតាមរយៈលេខគណនីធានាគារខាងក្រោមនេះ៖

ABA: 002 138 232 (Unaccompanied Association)

និង ACLEDA: 34410118159919 (Unaccompanied Association)

ព្រមទាំង ACLEDA ទាន់ចិត្តលេខ 012324711 ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...