មន្រ្តីរដ្ឋបាលព្រៃឈើម្នាក់ បើករថយន្តក្នុងស្ថានភាពស្រវឹង បុកពីកន្លែងមួយ ទៅបុកកន្លែងមួយទៀត នៅក្រុងសៀមរាប

94
0 9,810

ខេត្តសៀមរាប៖ មន្រ្តីរដ្ឋបាលព្រៃឈើម្នាក់ មានស្ថានភាពស្រវឹង បានបើកបររថយន្តមួយគ្រឿង ទៅបុកជាមួយរថយន្តមួយគ្រឿង កំពុងចតនៅតាមផ្លូវមុខផ្ទះប្រជាពលរដ្ឋ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

រថយន្តបង្កម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2H-6201 បើកបរដោយបុរសម្នាក់មានឈ្មោះ កែវ ផល្លា មានមុខរបរ ជាមន្រ្តីបំរើការងារផ្នែករដ្ឋបាលព្រៃឈើប្រចាំស្រុកពួក ខេត្តសៀមរាប បានបើកបរមានស្ថានភាពស្រវឹងខ្លាំង។

94 free

តាមប្រភពបានឲ្យដឹងថា៖ រថយន្តបង្កខាងលើបានប៉ះគ្នាជាមួយម៉ូតូរម៉ក់នៅម្តុំស្ពានរ៉ោករ៉ាក់ បានបើកគេចចេញពីកន្លែងកើតហេតុ តែត្រូវបានម្ចាស់ម៉ូតូដេញតាម រហូតដល់ផ្លូវ៦០ម៉ែត្រទើបឈប់ដោះស្រាយបញ្ហា ក្នុងនោះឃើញមានសមត្ថកិច្ចចុះមកអន្តរាគមន៍ ដោះស្រាយបញ្ចប់បញ្ហា ជាសំណងព្រមព្រៀងទាំងសងខាង បន្ទាប់មកម្ចាស់រថយន្តបង្កខាងលើ បានបន្តបើករថយន្តទៅមុខទៀត ទាំងស្ថានភាពស្រវឹងខ្លាំង មិនអាចគ្រប់គ្រងការបើកបរ បានបន្តទៅបុករោងសន្តិសុខ នៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ រងការខូចខាតជាខ្លាំង ចំណែករថយន្តបានបែកកង់ ហើយបន្តដំណើរទៅមុខទៀត រហូតដល់ចំណុចកើតហេតុខាងលើ រថយន្តបង្កបានបុក ជាមួយរថយន្តមួយគ្រឿងទៀត ម៉ាករ៉េងរ៉ូវើល ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2Y-0088 កំពុងចតទុកនៅមុខផ្ទះប្រជាពលរដ្ឋ រុញរថយន្តទៅមុខខ្ទាតចំងាយជិត ២០ម៉ែត្រ រងការខូចខាត ចំណែករថយន្តបង្កវិញរងការខូចខាតជាខ្លាំង មិនអាចបន្តដំណើរបាន។

ក្រោយពេលកើតហេតុឃើញមានសមត្ថកិច្ចចុះមក ធ្វើការវាស់វែង កត់កំណត់ហេតុ ចំណែកម្ចាស់រថយន្តបង្កដែលជាមន្ត្រីផ្នែករដ្ឋបាលព្រៃឈើ ត្រូវសមត្ថកិច្ចនាំខ្លួនទៅទីស្នាក់ការប៉ូលិស និងរថយន្តបង្កខាងលើដឹកទៅ រក្សាទុក ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...