ដកបញ្ឈរជើងបណ្ដោះអាសន្ន នគរបាលចរាចរណ៍រាជធានីភ្នំពេញ ចំនួន៣នាក់ ក្រោយកំហែងយកប្រាក់ពីជនបរទេស

94
0 999

ភ្នំពេញ៖ នគរបាលនៃការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៣រូប ត្រូវបានផ្អាកការងារជាបណ្ដោះអាសន្ន ក្រោយកំហែងយកប្រាក់ពីជនជាតិចិន ដែលបើកបរហួសភ្លើងស្ដុប នៅគោលដៅស្ដុបវត្តស្លែង តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងខណ្ឌដង្កោ។ នេះបើតាមលិខិតបង្គាប់ការរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

94 free

យោងតាមលិខិតបង្គាប់ការដដែលនេះ បានឲ្យដឹងថា មន្ដ្រីនគរបាលចំនួន៣នាក់ ចំណុះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដែលត្រូវផ្អាកការងារបណ្ដោះអាសន្ន ហើយតម្រូវឲ្យទៅបង្ហាញមុខនៅការិយាល័យអន្ដរាគមន៍ និងតម្រួតបទបញ្ជានោះរួមមាន៖

ទី១៖ លោកអនុសេនីយ៍ឯក សុខ គឹមលី ឋានៈនាយរងផ្នែក
ទី២៖ លោកអនុសេនីយ៍ឯក សួន ផាន់ណា ឋានៈនាយរងផ្នែក
ទី៣៖ លោកអនុសេនីយ៍ឯក លន លីហូវ ឋានៈមន្ដ្រី

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...