ខេត្តសៀមរាប៖ ជម្លោះនៅក្នុងវង់ផឹកស៊ី រវាងមន្ត្រីនគរបាល និងអ្នកសារព័ត៌មាន ឈានដល់ការកាប់គ្នាបណ្ដាលឲ្យរងរបួស

94
0 9,788

ខេត្តសៀមរាប៖ មានករណីហិង្សា ជម្លោះនៅក្នុងវង់ផឹកស៊ី រវាងមន្ត្រីនគរបាល និងអ្នកសារព័ត៌មាន បានឈានដល់ការកាប់គ្នា បណ្ដាលឲ្យរងរបួសបែកក្បាលម្នាក់។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ១៩យប់ ត្រូវថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣  ត្រង់ចំណុចប៉ុស្តិ៍យាមតំបន់អភិវឌ្ឈន៍ពាក់ស្នែង ស្ថិតក្នុងភូមិខ្ទីង ឃុំពាក់ស្នែង ស្រុកអង្គរធំ។

យោងតាមប្រភពបានឱ្យដឹងថា៖ ជនសង្ស័យមានឈ្មោះ ញែម ឃឿន ភេទប្រុស អាយុជាង ៣០ឆ្នាំ មានមុខរបរ ជាមន្ត្រីនគរបាលវរៈ៧៩៣ រស់នៅតំបន់អភិវឌ្ឈន៍ពាក់ស្នែង ភូមិខ្លឹង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។

ចំណែកជនរងគ្រោះមានឈ្មោះ មុំ ខាន់ដា  ភេទប្រុសអាយុជាង ៣០ឆ្នាំ មុខរបរអ្នកសារព័ត៏មាន រស់នៅភូមិផ្សារកណ្តាល ឃុំផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

94 free

មូលហេតុបណ្ដាលមកពី ជនបង្ក និងជនរងគ្រោះ មានទំនាស់ពាក្យសម្តីក្នុងកន្លែងវង់ផឹកស៊ី។

   

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...