ចាប់ខ្លួនជនជាតិថៃ២នាក់ រឹបអូសថ្នាំញៀន៤៦៥ដុំ ស្មើនឹង៤៦៥គីឡូក្រាម

94
0 994

ភ្នំពេញ៖ នគរបាលជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃ ក្រោមការដឹកនាំ​បញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើស​គ្រឿងញៀន កម្លាំង​ការិយាល័យ (ក៤) ដោយមានការសម្របសម្រួលពីស្ថាប័នតុលាការ ស្រាវជ្រាវបង្ក្រាប​បទល្មើសគ្រឿងញៀនចាប់ខ្លួនបុរសជនជាតិថៃ ២នាក់ រឹបអូសថ្នាំញៀនប្រមាណ ៤៦៥ដុំ ស្មើនឹង៤៦៥គីឡូក្រាម ។

ការចុះបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ និងដោយអនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។

94 free

មុនឈានដល់ការបង្ក្រាបនេះ កម្លាំងជំនាញបានស្រាវជ្រាវជាង២ខែ និងឈានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន ចរាចរណ៍គ្រឿងញៀនឆ្លងដែន ពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ ចូលមកកម្ពុជា នៅពីរគោលដៅផ្សេងគ្នាជាបន្តបន្ទាប់ គោលដៅទី១ នៅមុខផ្ទះសំណាក់កណ្តាលស្ទឹងព្រែកជ្រៃ តាមផ្លូវលំ ស្ថិតភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ និងគោលដៅទី២ នៅបុរីជីបម៉ុងលែនសែនសុខ ផ្ទះលេខ 61 ផ្លូវលេខ P-08 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

នៅក្នុងប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ជនជាតិថៃ មានឈ្មោះ SAELEE CHALOEMRAT ភេទប្រុស កើតឆ្នាំ ១៩៩៣ និងទី២ ឈ្មោះ SAEYANG THAVON ភេទប្រុស កើតឆ្នាំ ១៩៨៩។ ចាប់យកវត្ថុតាង៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីនចំនួន ៤៦៥ដុំ ស្មើទម្ងន់ ៤៦៥គីឡូក្រាម និង ៦៥១ក្រាម ទូរស័ព្ទ ២គ្រឿង៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...