សមត្ថកិច្ចឃាត់ខ្លួនមេខ្យល់ ២នាក់ដែលនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់

94
0 992

ខេត្តបាត់ដំបង៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនអន្តរជាតិភ្នំដី ឃាត់ខ្លួនបានមេខ្យល់ចំនួន២រូបដែលបម្រុងនាំពលករខ្មែរឆ្លងដែនទៅប្រទេសថៃខុសច្បាប់កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំណុច មាត់អូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្រ្តក្រុមទី៧ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

មេខ្យល់ ២នាក់នោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាមួយនឹងពលករខ្មែរម្នាក់ ដែលបាននាំឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ដោយយកប្រាក់ថ្លៃធ្វើដំណើរចំនួន ៤ ៥០០បាត (ស្មើជាង ៥៣ម៉ឺនរៀល)។

94 free

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យចំនួន ២នាក់ និងពលករចំនួន ១នាក់ ចេញពីប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនអន្តរជាតិភ្នំដី (គីឡូ ១៣) មកអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីសាកសួរកត់ឈ្មោះ និងចុះកំណត់ហេតុប្រចាំថ្ងៃ។

កម្លាំងនគរបាលស្រុកសំពៅលូន បានឱ្យពលករម្នាក់នោះធ្វើកិច្ចសន្យាណែនាំ រួចអនុញ្ញាតឲ្យត្រឡប់ទៅមូលដ្ឋានវិញ។ ចំណែកជនសង័្សយទាំង ២នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកសំពៅលូន កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...