រដ្ឋសភានីតិកាលទី៧នឹងបើកកិច្ចសម័យប្រជុំដំបូងថ្ងៃទី២១ ខែសីហា ក្រោមព្រះរាជអធិបតីភាពព្រះមហាក្សត្ស

94
0 976

ភ្នំពេញ៖ រដ្ឋសភានីតិកាលទី៧នឹងបើកសម័យប្រជុំដំបូងនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្ដម សីហមុនី។

ក្នុងពិធីបើកសម័យប្រជុំរដ្ឋសភាដំបូងក្នុងនីតិកាលទី៧នៅថ្ងៃខាងមុខនេះ ក៏មានអញ្ជើញឥស្សរជនជាន់ខ្ពស់ អង្គទូត ប្រចាំកម្ពុជា និងតំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនចូលរួមផងដែរ។ ក្នុងសម័យប្រជុំរដ្ឋសភានេះ ព្រះមហាក្សត្រទ្រង់បានត្រាស់បង្គាប់ឱ្យបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រនីតិកាលទី៧ នៅតាមបណ្តាមណ្ឌលរាជធានី-ខេត្តទាំង២៥ ដែលមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច សរុបចំនួន ១២៥រូបចូលរួមផងដែរ។

94 free

សម័យប្រជុំដំបូងនេះ ផ្តោតសំខាន់លើការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងអនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានីតិកាលទី៧។

កិច្ចសម័យប្រជុំនេះនឹងបន្តធ្វើដល់ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដើម្បីធ្វើការបោះឆ្នោតជ្រើសតាំង ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា និងផ្តល់សេចក្តី ទុកចិត្តចំពោះរាជរដ្ឋាភិបាល៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...