ស៊ីម៉ាក់ បន្តរកឃើញគ្រាប់មិនទាន់ផ្ទុះរហូតដល់ជាង២ពាន់គ្រាប់ ក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រយានី កុសមៈ

94
0 990

ខេត្តក្រចេះ៖ កម្លាំងជំនាញបោសសម្អាតគ្រាប់សំណល់សង្គ្រាម នៃរបស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាសំណល់សង្គ្រាមចំនួន ២ ១១៦គ្រាប់ ក្នុងនោះមានប្រភេទគ្រាប់M79 ចំនួន២ ០៣៣គ្រាប់ នៅក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រយានី កុសមៈ ខេត្តក្រចេះ ត្រឹមតែរយៈពេល ៣ថ្ងៃគិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។ ក្នុងនោះគ្រាប់ DK75 ចំនួន ៦៣គ្រាប់, FuzeM48 ចំនួន១៨គ្រាប់ និងគ្រាប់ B40, គ្រាប់ H107 ចំនួន១គ្រាប់ ។

យោងតាមការវាយតម្លៃស្ថានភាពបញ្ហាគ្រាប់ ក្នុងបរិវេណសាលាវិទ្យាល័យនេះ អាចមានចំនួនច្រើនទៀត ដែលទាមទារការបិទសាលារៀនជាបណ្តោះអាសន្ន ដើម្បីអនុញ្ញាតិផ្តល់លទ្ធភាពឱ្យកម្លាំងស៊ីម៉ាក់ អាចបោសសម្អាតធានាសុវត្តិភាព ជូនសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ក៏ដូចប្រជាពលរដ្ឋក្នុងតំបន់។

94 free

សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ សាលាត្រូវជួសជុលអគារ និងចាក់សាប់ ហើយត្រូវបានក្រុមជាងកាយសាប ក៏ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះសល់ពីសង្គ្រាមជាច្រើនគ្រាប់។ ភ្លាមៗ លោក ប៊ុន ឆី នាយកវិទ្យាល័យ ក៏បានរាយការណ៍ទៅសមត្ថកិច្ច ហើយនៅពេលមន្ដ្រីស៉ីម៉ាក់មកដល់ រាវរកក៏ប្រទះឃើញគ្រាប់ជាច្រើននៅទីតាំងនោះ។

ជាមួយគ្នានេះ លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តក្រចេះ បានអនុញ្ញាតឲ្យសិស្សឈប់សម្រាកមួយរយៈពេលខ្លី ទម្រាំកម្លាំងស៊ីម៉ាក់រុករក និងយកគ្រាប់ចេញពីទីតាំងនោះអស់ ទើបអនុញ្ញាតឲ្យសិស្សចូលរៀនវិញ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...