គណៈគ្រប់គ្រងវិទ្យាល័យព្រះមហាក្សត្រិយានីកុសុមៈ សម្រេចផ្អាកការសិក្សាផ្ទាល់ ដោយឱ្យសិស្សរៀនតាមអនឡាញ ក្រោយក្រុមស៊ីម៉ាក់រកឃើញគ្រាប់មិនទាន់ផ្ទុះច្រើនក្នុងក្នុងបរិវេណវិទ្យាល័យ

94
0 869

ខេត្តក្រចេះ ៖ ដោយយោងតាមករណីចាំបាច់ នៅក្នុងបរិវេណសាលា វិទ្យាល័យព្រះមហាក្សត្រីយានីកុសុមៈ ដែលស្ថិតនៅក្នុងទឹកដីក្រុងក្រចេះ ខេត្តក្រចេះ មានបញ្ហាដ៏ធំធេងដែលនឹកស្មានមិនដល់ អស់រយៈពេលជាង៤០ ឆ្នាំកន្លងទៅ ដោយមានករណីរកឃើញគ្រាប់មិនទាន់ផ្ទុះមានជាង ២.៦០០គ្រាប់ ដែលកប់ក្នុងដីនៃបរិវេណ សាលាវិទ្យាល័យ ព្រះមហាក្សត្រីយានីកុសុមៈ ។

94 free

ដើម្បីជៀសវាង នូវគ្រោះថ្នាក់ដោយប្រការណាមួយ ដល់សិស្សានុសិ្ស ឬ លោក គ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋនៅជុំវិញ លោកនាយកសាលា សូមផ្អាកការសិក្សាជាបណ្តោះអាសន្ន ដោយសិស្សរៀនតាមអនឡាញ ចាប់ពី ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៣នេះតទៅ ពីព្រោះសិស្សត្រូវប្រលងបញ្ចប់ថ្នាក់ទី១២ « ហៅថា បាក់ឌុប » នៅខែខាងមុខ ដេីម្បីជូនការងារនេះទៅខាងអង្គភាពសុីម៉ាក់ ដេីម្បីរុករកគ្រាប់អស់ទាំង នេះចេញពីបរិវេណសាលា ឱ្យអស់ ទេីបអាចឱ្យ សិស្សានុសិស្សត្រឡប់ចូលមកសិក្សាបានជាថ្មី ។

បច្ចុប្បន្ន អង្គភាពសុីម៉ាក់ កំពុងដំណេីរស្វែងរកគ្រាប់អស់ទាំងនេះ រហូតអស់ទេីបជូនព័ត៌មានដល់គណៈគ្រប់គ្រងសាលា ដោយក្តី សុខសុវត្ថិភាព ទេីបសាលា ចាប់បេីកបេីកឱ្យដំណេីរការជាថ្មីឡេីងវិញ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...