រដ្ឋបាលក្រុងប៉ោយប៉ែត រុះរើស្លាកផ្សាយពាណិជ្ជកម្មលើផ្ទាំងប៉ាណូក្រោយរងការរិះគន់

94
0 977

ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ បានរុះរើស្លាកផ្សាយពាណិជ្ជកម្មលើផ្ទាំងប៉ាណូលើផ្លូវជាតិលេខ៥ ទល់មុខការិយាល័យគយ និងរដ្ឋាករប៉ោយប៉ែត ក្រោយរងការរិះគន់ពីពលរដ្ឋ និងអ្នកលេងបណ្តោញសង្គម។

94 free

រដ្ឋបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ក្នុងហ្វេសប៊ុកថា ការដាក់ស្លាកផ្សាយពាណិជ្ជកម្មនេះ ពុំមានច្បាប់អនុញ្ញាត ឬស្នើសុំពីអាជ្ញាធរមានសមត្ថកិច្ចណាមួយឡើយ ដោយដាក់តែរយៈពេល២ថ្ងៃប៉ុណ្ណោះមុនក្រុមការងារបកចេញ។

បើតាមរដ្ឋបាលក្រុងប៉ោយប៉ែត ផ្ទាំងប៉ាណូនេះត្រូវបានសាងសង់ដោយមានច្បាប់អនុញ្ញាតត្រឹមត្រូវជាយូរមកហើយ ហើយជារបស់ក្រុមហ៊ុនសម្រាប់ជួល។ រដ្ឋបាលក្រុងបញ្ជាក់ថា នឹងទទួលយកនូវពាក្យរិះគន់ដើម្បីស្ថាបនាជានិច្ច៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...