ក្រុមហ៊ុនពិភពដីមាសធ្វើលិខិតសុំទោសស្នងការនគរបាលខេត្តកំពត
ខេត្តកំពត៖ ក្រុមហ៊ុនពិភពដីមាស អ៊ិនវេសម៉ិន ឯក ធ្វើលិខិតសុំទោសឯកឧត្តម ម៉ៅ មធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដោយលើកឡើងថា នាពេលកន្លងមកក្រុមហ៊ុនពិតជាបានសាងនូវកំហុសឆ្គងដ៏ធំធេងលើឯកឧត្តមស្នងការដែលជាស្ថាប័នស្នងការដ្ឋាននគរបាលខេត្តដែលនិមិត្តរូបរបស់ជាតិ។
ជាការឆ្លើយតប ឯកឧត្តម ម៉ៅ មធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បាន ទទួលនូវការសុំទោសរបស់ក្រុមហ៊ុនពិភពដីមាស ហើយឯកឧត្តមក៏មិនដែលមានការគុំគួនអ្វីជាមួយក្រុមហ៊ុននោះដែរ គ្រាន់តែអនុវត្តទៅតាមតួនាទីភារកិច្ចនិងរកយុត្តិធម៏ជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ ។
ជាចុងក្រោយ ឯកឧត្តមស្នងការជំរុញឲ្យក្រុមហ៊ុនរកដំណោះស្រាយជូនប្រជាពលរដ្ឋដែលកំពុងមានបញ្ហាជាមួយធនាគារឲ្យបានឆាប់ មិនមែនឯកឧត្តមទទួលនូវការសុំទោសហើយនីតិវិធីទៅតុលាការត្រូវបានបញ្ចប់នោះទេ ដរាបណាប្រជាពលរដ្ឋមិនទាន់មានដំណោះស្រាយពីក្រុមហ៊ុន នីតិវិធីនៅតែបន្ត៕
ខាងក្រោមជាលិខិតសុំទោសរបស់ក្រុមហ៊ុន ពិភពដីមាស៖