ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត រង់ចាំជួបស្ដេចប្រដាល់មីយ៉ាន់ម៉ានៅចុងឆ្នាំនេះ

94
0 975

ភ្នំពេញ៖ ឯកឧត្តមកិតិ្តទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត ថាឯកឧត្តមរង់ចាំជួបស្ដេចប្រដាល់មីយ៉ាន់ម៉ា Dave Leduc នៅចុងឆ្នាំនេះពេលដែល Dave មកកាន់កម្ពុជា។ ឯកឧត្តមកិតិ្តទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា «សូមអរគុណចំពោះទឹកចិត្តស្រឡាញ់ប្រទេសកម្ពុជា»។

ឯកឧត្តមកិតិ្តទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ ឆ្លើយតបនឹងការជូនពរពីលើក Dave ចំពោះឯកឧត្តមកិតិ្តទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។

94 free

Dave បានសរសេរនៅលើហ្វេសបុកផេករបស់លោកកាលពីថ្ងៃទី១៤ ខែសីហា ដោយបានអបអរលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសកម្ពុជា និងថាលោកក៏នឹងមកលេងប្រទេសកម្ពុជានៅចុងឆ្នាំនេះផងដែរនិងចង់ប្រកួតប្រដាល់គុនខ្មែរនៅទីនេះផងដែរ។

លោក Dave សរសេរថា៖ «បើទោះបីជាខ្ញុំជាជនជាតិបរទេសក៏ដោយ ក៏ខ្ញុំស្រឡាញ់និងគោរពកម្ពុជាផងដែរ ហេតុនេះហើយបានជាខ្ញុំព្រមប្រកួតក្រោមគុនខ្មែរបុរាណ ព្រោះខ្ញុំដឹងពីប្រវត្តិពិត»។ លោក Dave ក៏បានលើកឡើងពីបំណងជួបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផងដែរ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...