ភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ និងការរអិលបាក់ដី នៅប្រទេសឥណ្ឌាសម្លាប់មនុស្ស២៤នាក់

94
0 987

ញូវដេលី៖ ក្រុមមន្ត្រីបានឱ្យដឹងនៅថ្ងៃចន្ទ (១៤ សីហា) ថា មនុស្សយ៉ាងតិច ២៤នាក់បានស្លាប់បាត់បង់ជីវិត ក្នុងនោះ ៩នាក់ស្លាប់ដោយ សារការបាក់រលំប្រាសាទលើ ហើយមនុស្សរាប់សិបនាក់ទៀតត្រូវបានគេភ័យខ្លាចថា បានបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ដែលបានបង្កជាទឹកជំនន់ និងការរអិលបាក់ដីនៅក្នុងប្រទេសឥណ្ឌា។

ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បានបំផ្លិចបំផ្លាញយានយន្ត អគារ និងបំផ្លាញស្ពាន នៅភាគខាងជើងនៃរដ្ឋ Uttarakhand និង Himachal Pradesh ។ ទឹកជំនន់ និងការរអិលបាក់ដីកើតឡើងជារើយៗ ដោយបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ក្នុងអំឡុងរដូវខ្យល់មូសុងរបស់ប្រទេសឥណ្ឌា ប៉ុន្តែអ្នកជំនាញនិយាយថា ការប្រែប្រួលអាកាសធាតុកំពុងបង្កើនភាពញឹកញាប់ និងភាពធ្ងន់ធ្ងររបស់វាកាន់តែខ្លាំង។

94 free

លោក Sukhvinder Singh Sukhu អភិបាលនៃរដ្ឋ Himachal Pradesh ដែលរងផលប៉ះពាល់ខ្លាំងជាងគេ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៦នាក់បានបាត់បង់ជីវិតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ រួមទាំង០៩នាក់ បានស្លាប់ដោយសារការដួលរលំប្រាសាទហិណ្ឌូក្នុងទីក្រុង Shimla របស់រដ្ឋនេះ។ ទន្ទឹមនោះលោក Sukhu អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ស្ថិតនៅ​តែក្នុងផ្ទះ និង​ចៀសវាង​ទៅ​ជិត​ទន្លេ។ លោកបានបន្ថែមថា សាលារៀននៅក្នុងរដ្ឋត្រូវបានបិទ។

ដោយឡែកនៅរដ្ឋ Uttarakhand ដែលនៅជិតខាងឯណោះវិញ ក្រុមជួយសង្គ្រោះបានទៅកាយសម្អាតកម្ទេចថ្ម បន្ទាប់ពីគេមានការភ័យខ្លាចថា មនុស្សអាចនឹងត្រូវកប់ក្នុងកម្ទេចថ្មនោះ នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង បង្កការបាក់ដី។ ក្រុមមន្ត្រីបាននិយាយថា មនុស្សយ៉ាងហោចណាស់០៨នាក់បានស្លាប់ ចាប់តាំងពីថ្ងៃសុក្រមក៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...