សមត្ថកិច្ច បានបញ្ចូនម្ចាស់កង់បីរូបនេះទៅតុលាការហើយ

94
0 1,031

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌ បានរៀបចំសំណុំរឿងបញ្ជូនអ្នកបើកបរម៉ូតូកង់បីបញ្ច្រាសទិស និងមានបំណងបង្កហិង្សាដោយប្រើដែកទីប ចង់វាយទៅលើពលរដ្ឋតាមដងផ្លូវ ទៅសាលាដំបូងរាជធានីភ្នំពេញហើយ ពីបទប៉ុនប៉ងហិង្សា និងបើកបរល្មើសច្បាប់ចរាចរណ៍។

94 free

សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ មានការបង្ហោះនូវវីឌីអូមួយតាមបណ្តាញសង្គម ដែលបង្ហាញសកម្មភាពបុរសម្ចាស់កង់បីខាងលើ ដែលបើកបរបញ្ច្រាសទិសដីចរាចរណ៍ រួចចុះមកក្នុងលក្ខណៈច្រងេងច្រងាងរករឿងគេឯង រួចទាញដែកទីបបម្រុងវាយគេថែមទៀតនៅចំណុចបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ក្រោយទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់សមត្ថកិច្ចដើម្បីស្រាវជ្រាវបុរសខាងលើ ហើយក៏ត្រូវបានសមត្ថកិច្ចសហការធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យខាងលើដល់ផ្ទះតែម្តង បាននៅវេលាយប់ថ្ងៃដដែល៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...