បណ្ឌិត ហ៊ុន ម៉ាណែត ស្នើដល់រដ្ឋមន្ត្រីវប្បធម៌ឲ្យប្រមូលអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រី បានស្នើទៅដល់រដ្ឋមន្ត្រីវប្បធម៌លោកជំទាវ ភឿង សុកណា ឲ្យរៀបចំប្រមូលនូវអ្នកស្រាវជ្រាវប្រវត្តិសាស្រ្តដើម្បីចងក្រងនូវប្រវត្តិសាស្ត្រពិតរបស់កម្ពុជា។
នេះបើតាមប្រសាសន៍របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ក្នុងពេលជួបជាមួយនឹងកម្មករប្រមាណ ១៨ ០០០ នាក់នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕