ក្នុងខែសីហា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កើតឡើង ៣០២ករណី សម្លាប់មនុស្ស១៣៩នាក់

94
0 963

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅក្នុងខែសីហា ឆ្នាំ២០២៣នេះ បានកើតឡើងចំនួន ៣០២លើក ក្នុងនោះ ៥៧% កើតឡើងនៅពេលយប់ ឬអាចនិយាយបានម្យ៉ាងទៀតថាក្នុង១ថ្ងៃ មានគ្រោះថ្នាក់ចរាចរណ៍ ៩.៧លើក។ នេះបើតាមរបាយការណ៍។

94 free

របាយការណ៍បញ្ជាក់ទៀតថា គ្រោះថ្នាក់ចរាចរណ៍ទាំង ៣០២លើក បានឆក់យកជីវិតប្រជាពលរដ្ឋចំនួន ១៣៩នាក់ (ស្លាប់ ៤.៤នាក់ក្នុង១ថ្ងៃ) ក្នុងនោះអ្នកស្លាប់ ១០៩នាក់ ឬ៧៨ភាគរយ ជាអ្នកធ្វើដំណើរដោយម៉ូតូ ខណៈ៨នាក់ អ្នកធ្វើដំណើរដោយរថយន្តតូច, ៣នាក់ អ្នកធ្វើដំណើរដោយរថយន្តធំ, ៧នាក់ ធ្វើដំណើរតាមយានផ្សេងៗ និង១២នាក់ ជាអ្នកថ្មើរជើង។

ដោយឡែកសម្រាប់អ្នករងរបួសវិញ នៅខែសីហា ឆ្នាំ២០២៣ អ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ មានចំនួន ៤០៩នាក់ (១៣នាក់ក្នុង១ថ្ងៃ) ក្នុងនោះអ្នកធ្វើដំណើរដោយម៉ូតូចំនួន ២៨២នាក់ ស្មើនឹង៦៩%, ធ្វើដំណើរតាមរថយន្តតូច ៩០នាក់, ធ្វើដំណើរតាមរថយន្តធំ ១៤នាក់, ធ្វើដំណើរតាមយានផ្សេងៗ៩នាក់ និងថ្មើរជើង១៤នាក់៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...