រដ្ឋបាលខេត្តសៀមរាបណែនាំពលរដ្ឋកុំចោលសំរាមពាសវាលពាសកាលនាំឱ្យស្ទះលូ

94
0 977

94 free

រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋកុំចោលសំរាមពាសវាលពាសកាល ដែលនាំឱ្យហូរចូលតាមលូ ប្រឡាយ បណ្តាលឱ្យកកស្ទះលូរជាដើម និងត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ ពេលមានការជន់លិចដោយសារជំនន់ទឹកភ្លៀង។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏បានណែនាំដល់មន្ទីរជំនាញពិនិត្យ ដោះស្រាយបើមានការកកស្ទះលូដោយសហការជាមួយអាជ្ញាធរក្រុង-សង្កាត់។ រដ្ឋបាលខេត្ត និងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានណែនាំដល់រដ្ឋបាលក្រុង-ស្រុក និងគណៈកម្មការ គ្រប់គ្រងគ្រោះមហន្តរាយក្រុង-ស្រុក ត្រូវបន្តយកចិត្តទុកដាក់តាមដាន និងឆ្លើយតបបន្ទាន់នូវគ្រោះថ្នាក់នានាដែលប៉ះពាល់ដល់ប្រជាពលរដ្ឋផងដែរ។

ការណែនាំបែបនេះរបស់រដ្ឋបាលខេត្តសៀមរាប ធ្វើឡើងបន្ទាប់ពីភ្លៀងបានបង្អុរយ៉ាងខ្លាំងលើសពី ៨០មីលីម៉ែត្រកាលពីថ្ងៃទី០១ ខែកញ្ញា ដែលបណ្តាលឱ្យជន់លិចរយៈពេលខ្លី នៅក្នុងភូមិសាស្ត្រមួយចំនួនក្នុងក្រុងសៀមរាប៕

 

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...