រថយន្តធុនយក្សសង្ស័យរកផ្លូវឆ្លងដែនទៅក្រៅប្រទេសមិនរួចត្រូវសមត្ថកិច្ចឃាត់សួរនៅក្រុងស្វាយរៀង

94
0 1,012

ខេត្តស្វាយរៀង៖ ក្រុមឈ្មួញរកស៊ីឈើបានដឹកឈើពេញទ្រុងរថយន្តប្រភេទវ៉េអងសង្ស័យបម្រុងរកផ្លូវដឹកឆ្លងដែនទៅប្រទេសវៀតណាម ក៏ប៉ុន្តែបែកធ្លាយដល់សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានចុះទៅសួរនាំ ខណៈឈ្មួញចូលចតក្នុងដីទំនេរមួយកន្លែងក្នុងក្រុងស្វាយរៀង។ ករណីសមត្ថកិច្ចចុះសួរនាំនេះកើតឡើងនៅវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី៣ចែកញ្ញាឆ្នាំ២០២៣ នៅចំណុចដីទំនេរជិតភូមិមរតកស្ថិតនៅភូមិទទាសង្កាត់ចេក ក្រុងស្វាយរៀងខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា៖បន្ទាប់ពីសមត្ថកិច្ចយើងទទួលព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍ថា មានរថយន្ត១គ្រឿងម៉ាកហ៊ីយិនដាយ យីឌុបប្រភេទកាច់ចង្កេះវ៉េអង ពាក់ស្លាកលេខកំពង់ចាម3A-8614 មានដឹកដើមឈើហ៊ុប មូល មុខកាត់៧តឹក ទៅ១ម៉ែត្រ ប្រវែង៣ម៉ែត្រ ដាក់ពេញទ្រុងនិងមានគ្របតង់បិទជិត ចតនៅកន្លែងដីទំនេរក្បែរចិញ្ចើមថ្នល់ជិតភូមិមរតកកាលពីរសៀលថ្ងៃទី២កញ្ញា២០២៣ រហូតដល់វេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២៣មិនទាន់ទៅណា ហើយឃើញមានអ្នករត់ការឆ្វេចឆ្វាចទើបលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងបញ្ជាឲ្យនាំកម្លាំងចុះទៅពិនិត្យនិងសាកសួរ ហើយលទ្ធផលគឺ ម្ចាស់រថយន្ត ប្រាប់ថា ឈើ នេះជាឈើក្នុងស្រុក(ដើមចន្ទគីរី) គេចូលចតបម្រុងនិងដឹកទៅខេត្តព្រៃវែង ពេលសួរថា ដឹកយកទៅធ្វើអី អ្នកបើករថយន្តប្រាប់ថាអត់ដឹងទេគ្រាន់តែដឹងថា គេឲ្យដឹកទៅខេត្រព្រៃវែង ។

94 free

ប្រភពបន្តថា សមត្ថកិច្ច បានប្រាប់ថាបើឈើក្នុងស្រុកដឹកនៅក្នុងស្រុក២៥រាជធានីខេត្ត សមត្ថកិច្ចមិនឃាត់ទេក៏ប៉ុន្តែបើដឹកឆ្លងដែនចេញទៅប្រទេសវៀតណាមសមត្ថកិច្ចនិងចាប់យកទាំងឈើនិងយកទាំងរថយន្តឃាត់ខ្លួនទាំងអ្នកបើកបរនិងអ្នកពាក់ពន្ធ័។ ក្រោយមកសមត្ថកិច្ចបានដកកម្លាំងចេញមកវិញ។

ទាក់ទិនករណីនេះដែរមហាជនបានលើកឡើងថា ដឹកទៅខេត្តព្រៃវែងអី បើគេឃើញរថយន្តដឹកឈើនេះបើកបរលើផ្លូវជាតិលេខ១ ឆ្ពោះពីទិសខាងលិចមកកើតលុះមកដល់ចំណុចផ្លូវចូលភូមិមរតកនេះក៏បត់ចូលរួចឈប់ចត ហើយក៏ឃើញមានមនុស្សមកទាក់ទងរត់ការ កន្លងមកគឺតែងតែមកចតរួចពេលយប់ទើបបើកចេញទៅកើត ហើយក៏មានគេបង្ហើបឲ្យដឹងថា ដឹកឆ្លងដែនទៅប្រទេសវៀតណាមទើបពួកគាត់រាយការណ៍សមត្ថកិច្ច។ មហាជនបានលើកឡើងទៀតថា ចាំមើលយប់នេះដឹកចេញទៅលិចឬទៅកើតគង់តែដឹងទេទាន៕

ប្រភព៖ ppd-news.net

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...