ជ្រូករស់ឆ្លងដែនចូលវៀតណាមក្នុងមួយថ្ងៃរាប់ពាន់ក្បាល ឈ្មួញបើកប៉ារ៉ាស់ដោយខ្លួនឯង

94
0 976

ខេត្តស្វាយរៀង៖ មហាជនហួសចិត្តក្រុមឈ្មួញវៀតណាមឆ្លងដែនចូលមកបើកបារ៉ាស់ខ្លួនឯងចូលមកដឹកសត្វជ្រូករស់ប្រមាណមួយថ្ងៃៗរាប់ពាន់ក្បាលឆ្លងដែនទៅប្រទេសវៀតណាមយ៉ាងរលូនពុំឃើញមានសមត្ថកិច្ចណាម្នាក់មកក្បែឡើយ។ ករណីខាងលើនេះកើតឡើងនៅវេលាម៉ោង៨និង១០នាទីយប់រហូតដល់វេលម៉ោង១និង៣០នាទីយប់រំលងអាធ្រាតដឹកតាមរថយន្តយីឌុបជាច្រើនគ្រឿងផ្សេងទៀតឆ្លងដែនទៅប្រទេសវៀតណាមយ៉ាងរលូនដែរ។

បើតាមសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ករណីឈ្មួញវៀតណាមឆ្លងដែនចូលមកបើកបារ៉ាស់សមត្ថកិច្ចនគបាលការពារព្រំដែនកំពោតទូកនេះកើតឡើងកាលពីវេលាម៉ោង០៨និង១៥នាទីយប់ថ្ងៃទី២កញ្ញា២០២៣ រហូតដល់ម៉ោង១និង៣០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី៣កញ្ញា២០២៣នៅចំណុចច្រករបៀងកំពោតទូកស្ថិតនៅភូមិកំពោតទូកឃុំគគីរសោមស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមប្រជាពលរដ្ឋរស់នៅជាប់ផ្លូវប្រឡាយកំពោតទូកបានប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា៖ ក្នុងរយៈពេលមួយខែមកដល់ខែកញ្ញា២០២៣នេះ គឺមានឈ្មួញនាំសត្វជ្រូករស់ ដឹកឆ្លងដែនទៅប្រទេសវៀតណាមរាល់យប់ ជាទូទៅចាប់ពីម៉ោង១១យប់ឬម៉ោង១២យប់រំលងអាធ្រាតហើយចាប់ពីយប់ថ្ងៃទី១កញ្ញា២០២៣នេះយួនសម្រុកមកទិញជ្រូករស់ពីក្រុមហ៊ុនខ្មែរ មានងារជាឧកញ៉ា ម្នាក់ ដឹកក្នុង១យប់ជិត ១០គ្រឿងហើយក្នុង១គ្រឿងរយក្បាល ដឹកយកទៅផ្ទេរដាក់រថយន្តឲ្យឈ្មួញវៀតណាមនៅ លើផ្លូវខ្សែក្រវ៉ាត់ព្រំដែនខាងលិចប៉ុស្ត៍ច្រករបៀងកំពោតទូកចម្ងាយ៣០០ម៉ែត្រដឹកតាមរថយន្តបន្តចូលទៅប្រទេសវៀតណាម។

មហាជនបានឲ្យដឹងទៀតថា ក្រៅពីសត្វជ្រូករស់ ក៏មានឈ្មួញដឹកទំនិញជាច្រើនគ្រឿងក្នុង១យប់ៗ គឺចាប់ពី១០គ្រឿងទៅ១៥គ្រឿងបង្កសម្លេងឮ បង្កឲ្យរំខានដល់ទំនេករបស់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវដេកមិនបាន។ប្រភពបន្តទៀតថា កាលពីវេលាម៉ោង០៨និង១៥នាទីយប់ថ្ងៃទី១-ទី២ និងឈានចូលថ្ងៃទី៣កញ្ញា២០២៣ វេលាម៉ោង១និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៣ញ្ញា២០២៣មានរថយន្តវៀតណាមចំនួន០៥គ្រឿងដឹកទំនិញពីប្រទេសវៀតណាមចូលមកស្រុកខ្មែរតាមច្រករបៀងកំពោតទូកយកមកផ្ទេរនៅផ្ទះឈ្មួញខ្មែរម្នាក់សុំមិនបញ្ចេញឈ្មោះ នៅចំណុចកែងផ្លូវកៅស៊ូ ស្ថិតនៅភូមិត្រពាំងតាអីឃុំព្រៃតាអីស្រុកស្វាយទាប។និងរថយន្តវៀតណាមជាច្រើនគ្រឿងទៀតចូលមកយកទំនិញពីឈ្មួញខ្មែរត្រង់ចំណុចភូមិអង្គមឃុំគគីរសោមស្រុកស្វាយទាប គឺផ្ទេរទំនិញពីរថយន្តខ្មែរដាក់លើរថយន្តវៀតណាមដឹកឆ្លងដែនទៅប្រទេសវៀតណាម សរុបប្រមាណជិត៣០គ្រឿង គ្មានរំខានដល់សមត្ថកិច្ចទេ សង្ស័យត្រូវសំណែនឈ្មួញហើយទើបសមត្ថកិច្ចការពារព្រំដែនដេកលក់អស់។

94 free

ទាក់ទិញករណីនេះដែរមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោកមេប៉ុស្ត៍នគបាលច្រកកំពោតទូកបានទេ ដោយមានតែប៉ុស្ត៍គ្មានមន្ត្រីប្រចាំការ បើកដៃឲ្យឈ្មួញវៀតណាមមកបើកបារ៉ាស់ខ្លួនឯងយ៉ាងរំភើយ។

បើតាមមន្ត្រីនគបាលម្នាក់សុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា ប៉ុស្ត៍ច្រករបៀងកំពោតទូកនេះក្រោមការគ្រប់គ្រងដោយ មេប៉ុស្ត៍ច្រកទ្វាតំបន់ព្រំដែនព្រៃតាអី ក៏ប៉ុន្តែអ្នកសារព័ត៌មានយើងមិនអាចរកការបំភ្លឺបានទេរហូតមកដល់ល្ងាចថ្ងៃទី០៣កញ្ញា២០២៣នេះ។ ចំណែក លោកប៉ែន ចន្ធី ប្រធាន ការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តស្វាយរៀងមិនអាចរកការបំភ្លឺបានទេទូរសព្ទ័ចូលហើយគ្មានមុស្សលើក។

ទាក់ទិនករណីនេះដែរលោក សុក សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តស្វាយរៀង បានប្រាប់គ្រុមអ្នកសារព័ត៌មានតាមទូរសព្ទ័ថា៖ លោកមិនបានដឹងទេករណីឈ្មួញនាំសត្វជ្រូករស់ឆ្លងដែនទៅប្រទេសវៀតណាម នេះចាំស្អែកលោកចាត់មន្ត្រីឲ្យចុះស្រាវជ្រាវ។

មន្ត្រីនគបាលម្នាក់សុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា មានក្រុមហ៊ុនមួយ គេមានច្បាប់នាំសត្វជ្រូករស់ពីប្រទេសថៃឆ្លងកាត់កម្ពុជា ឆ្លងដែនទៅប្រទេសវៀតណាម ក៏ប៉ុន្តែមិនបានដឹងច្បាស់ថា ក្រុមហ៊ុននោះឈ្មោះអីនោះដែរ ៕

ប្រភព៖ ppd-news.net

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...