សម្តេចតេជោសម្រេចប្រើប្រាស់ Facebook ឡើងវិញ បន្ទាប់ពីក្រុមហ៊ុននេះបានផ្តល់យុត្តិធម៌ជូនសម្តេច

94
0 977

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានប្រកាសប្រើប្រាស់បណ្តាញសង្គម Facebook ឡើងវិញ បន្ទាប់ពីក្រុមហ៊ុននេះ បានផ្តល់យុត្តិធម៌ជូនសម្តេចឡើងវិញ។

សម្ដេចតេជោបានសរសេរនៅលើ facebook ផេករបស់សម្ដេចនៅព្រឹកថ្ងៃអាទិត្យនេះថា៖ «ខ្ញុំសម្រេចមកប្រើប្រាស់ Facebook វិញគួបផ្សំជាមួយtwitter, YouTube, TikTok Telegram, instagram បន្ទាប់ពីក្រុមហ៊ុន Facebook ទាត់ចោលអនុសាសន៍របស់ក្រុមមនុស្សខូចនិងផ្តល់យុត្តិធម៍សម្រាប់រូបខ្ញុំ»។

សម្ដេចសង្ឃឹមថា ក្រុមហ៊ុន Facebook នឹងប្រកាន់ខ្ជាប់នូវក្រមសីលធម៌មិនងងឹតងងុលដូចក្រុមមនុស្សខូចដែលជាមនុស្សមិនត្រូវបានស្វាគមន៍នៅកម្ពុជានោះឡើយ។

94 free

ជាមួយគ្នានេះសម្ដេចសង្ឃឹមថាក្រុមហ៊ុន Facebook នឹងទទួលបានប្រាក់ចំណេញលើស ២០០លានដុល្លារក្នុងមួយឆ្នាំនៅកម្ពុជាផងដែរ។

សម្ដេចបញ្ជាក់ផងដែរថា៖ «ការសម្រេចប្រើ ឬមិនប្រើ Facebook គឺជាសិទ្ធិផ្តាច់មុខរបស់ខ្ញុំ (only one Hun Sen)»។

ជាមួយគ្នានេះសម្ដេចសូមអំនាវនាវជាថ្មីម្តងទៀតចំពោះបងប្អូនដែលប្រើឈ្មោះសម្ដេចបង្កើត Facebook, TikTok ក្លែងក្លាយ សូមលុបចោលជាបន្ទាន់ដើម្បីជៀសវាងការភ័ន្តច្រឡំ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...